CamNews

តារា 

នៅទីបំផុត ប្អូនស្រីបង្កើតរបស់តារាចម្រៀង Justin Bieber ក៏...

កំសាន្ត ៖​ បើនិយាយអំពីតារាចម្រៀង Justin Bieber មហាជនទូទៅពិតជាបានស្គាល់រូបលោក ប៉ុន្តែបើនិយាយអំពី ប្អូនស្រីបង្កើតរបស់លោកវិញ ប្រហែលជានៅស្រពិចស្រពិលនៅឡើយទេ ។ 

ឥលូវនេះយើងមកស្គាល់ប្អូនស្រីរបស់ Justin Bieber ទាំងអស់គ្នា ។ នាង Jazmyn Bieber ត្រូវបានវេបសាយក្នុងស្រុកជាច្រើនចុះព្រោងព្រាតថា នាងគឺជាប្អូនស្រីបង្កើតរបស់លោក ហើយតារាចម្រៀងវ័យ ២៣ ឆ្នាំរូបនេះ ក៏ធ្លាប់បានបញ្ជាក់នៅលើគណនី Twitter របស់លោកផងដែរ ។ 

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត ប្អូនស្រីបង្កើតរបស់តារាចម្រៀង Justin Bieber ក៏បានបង្កើត Channel ហើយបង្កើតជាវីដេអូដំបូងបង្អស់ ដ៏ពិសេសមួយសម្រាប់ទុកជាកាដូសម្រាប់អ្នកគាំទ្ររបស់នាង ។ ចង់ដឹងថា វីដេអូនោះឡូយយ៉ាងណានោះ ទៅទស្សនានៅខាងក្រោមទាំងអស់គ្នា ៕



ប្រែសម្រួល ៖ គន្ធា


Tags: Justin Bieber Jazmyn Bieber