CamNews

ភាពយន្ត 

Tony Jaa បង្ហាត់ក្បាច់គុនទៅ Vin Diesel សំរាប់ឈុតឆាកវាយតប់ ក្នុងរឿង Fast & Furious 7 (មានវីដេអូ)

ឥលូវនេះការថតរបស់ Fast Furious គឺបានទៅដល់រដ្ឋ Atlanta ហើយ វាក៏ជាពេលមួយដែល
តួឯក Vin Diesel ត្រូវហាត់ក្បាច់គុនខ្លះផងដែរ ។ ថ្មីៗនេះ Vin Diesel បានបង្ហោះវីដេអូមួយនៅ
លើទំព័រ Facebook ដែលមានអ្នក Like ៤៨ លាននាក់ជាងរបស់ខ្លួន អោយឃើញពីសកម្មភាព
ហ្វឹកហាត់ ហើយក៏ឈ្លាតពេល ណែនាំតារាសំដែងថ្មីផងដែរ ។

Monster driver "Fast & Furious 7" competed with Thai king kungfu 7

ដូចដែលយើងបានដឹងហើយថា Tony Jaa ដែលជាតារាសំដែងក្បាច់គុនដ៏ល្បី របស់អាស៊ីនោះ
ក៏ត្រូវបានគេអញ្ជើញមកថតរឿង Fast & Furious 7 ដែរ ។ នៅក្នុងវីដេអូគេឃើញ Tony Jaa
បានសំដែងក្បាច់គុនរបស់ខ្លួន តាមធម្មតាហើយធ្វីដែលគេចាប់អារម្មណ៍ជាងនេះនោះ គឹតារា
សំដែង Vin Diesel ដែលជាតួអង្គសំខាន់ក្នុងរឿងនោះ ក៏កំពុងតែហ្វឹកហាត់ ក្បាច់គុនជាមួយនិង
Tony Jaa ផងដែរ ។ វាពិតជាធ្វើអោយទស្សនិកជន មានចំងល់ចង់ទស្សនារឿងនេះឆាប់ៗ ជាង
នេះព្រោះចង់ដឹងថាតើ Vin Diesel ហាត់ក្បាច់គុនធ្វើអ្វី ព្រោះរឿង Fast Furious កន្លងមកមិនសូវ
មានឈុតឆាកវាយតប់ឡើយ ។

Monster driver "Fast & Furious 7" competed with Thai king kungfu 3

Fast Furious 7 ចូលរួមសំដែងដោយ Vin DieselPaul WalkerJason Statham , Tyrese Gibson,
Dwayne JohnsonRonda RouseyTony JaaKurt Russell ជាដើមហើយរឿងនេះក៏មានគំរោង
ដាក់បញ្ចាំងក្នុងខែ សីហា ឆ្នាំ ២០១៤ ខាងមុខនេះផងដែរ ៕

សំរាប់ព័ត៌មានកំសាន្តផ្សេងៗទៀត ដ៏សំបូរបែបទស្សនិកជន អាចចុចទីនេះដើម្បីអាន 


ដោយ ៖ លីលី
ប្រភព ៖ facebook 


Tags: movie fast furious tony jaa vin diesel hollywood entertainment