CamNews

តារា 

ស្អីគេ! នាង Pattaratida មានកូនជាមួយនិងអតីតស្វាមី Tono ទាំងដែលលែងលះគ្នាជាច្រើនឆ្នាំ?

ព័ត៌មានកំសាន្ត ៖ តារាស្រីមេម៉ាយទាំងវ័យក្មេង នាង Tangmo Pattaratida ត្រូវមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយបង្ហោះរូបថតជាច្រើនសន្លឹកជាមួយទារកតូច ប្រៀបដូចជាម្តាយនិងកូនស្រីបង្កើតយ៉ាងចឹង រហូតដល់ក្រុមអ្នកគាំទ្រមានចម្ងល់ជាខ្លាំងថា ហេតុអ្វីបានជាតារាស្រីរូបមានកូនទាំងមិនដែលឃើញពពោះទាល់តែសោះ?

ដោយយោងតាមការបកស្រាយតាមរយៈគេហទំព័រ kapook បានឲ្យដឹងថា ទារកតូចដែលនៅក្នុងដៃរបស់នាង Tangmo Pattaratida មិនមែនជាកូនរបស់នាងជាមួយអតីតស្វាមីលោក Tono pakin ប៉ុន្តែគឺជាកូនស្រីរបស់មិត្តភក្តិជិតដិតរបស់នាងជាមួយនិងអ្នកគ្រប់គ្រងផ្ទាល់ខ្លួន ដូច្នេះហើយទើបនាងជិតដិតជាមួយទារកតូចនោះយ៉ាងចឹងម្យ៉ាងវិញទៀតរូបនាងផ្ទាល់ក៏ស្រលាញ់និងចូលចិត្តក្មេងដែរ ។

ក្រោយពីទទួលបានការបកស្រាយយ៉ាងជាក់លាក់អំពីរឿងនេះបានធ្វើឲ្យមហាជនលែងមានចម្ងល់អំពីរឿងនេះទៀត ហើយក៏ងាកមកចាប់អារម្មណ៍ជាមួយនិងទារកតូចដ៏គួរឲ្យស្រលាញ់នេះ ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតនិងវីដេអូរបស់នាង Pattaratida ថាតើនាងស្រលាញ់និងចូលចិត្តក្មេងខ្លាំងប៉ុនណា ៕








 

 

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook 


Tags: Tangmo Pattaratida Tono pakin Virithipa pakdeeprasong