CamNews

តារា 

សុន ស្រីពេជ្រ ត្រូវ​គេ​ប្រមាញ់​រូប​បាន ក្រោយ​ផ្ទុះ​ព័ត៌មាន​ថា​មាន​ខ្មាន់​កាំ​ភ្លើង​បាញ់​ប្រហារ

ភ្នំពេញ៖ តារាចម្រៀង សុន ស្រីពេជ្រ ដែលទើបតែជួបប្រទះ នូវព្យុះព័ត៌មានអកុសល្យ ត្រូវខ្មាន់
កំាភ្លើង បាញ់ប្រហារនៅខេត្តក្រចេះ ខណៈដែល ក្រុមគ្រួសារអះអាងថា នាងកំពុងតែនៅ ក្នុង
ខេត្តកំពង់ធំ ធ្វើឲ្យទស្សនិកជន ភ័យលោះព្រលឹង ជំនួសនាងមិនតិចទេ ព្រោះរឿងនេះ ហាក់ដូច
ជាស្រមោល តាមលងបន្លាច ហើយត្រូវបានគេនឹក ឃើញដល់ព្រឹត្តិការណ៍ តារាចម្រៀង ទូច ស៊ុន
និច កញ្ញា ពៅ បញ្ញាពេជ្រ ដែលទទួលរង ការបាញ់ប្រហារ មិនទាន់បានជាសះ ស្បើយនៅឡើយ
ទេ ។

សម្រាប់ សុន ស្រីពេជ្រ ត្រូវបានគេកត់ សម្គាល់ឃើញថា នាងមិនមានចំណងស្នេហា គួរឲ្យខ្លាច
រអានេះទេ ព្រោះ នាងមានជំហរ រឹងមាំ មិនទាន់ទន់ទោ ទៅតាមទឹកលុយដែល ពួកអ្នកមានព្រទ្យ
មួយចំនួនធ្វើជាធ្នាក់ ទាក់តារាខ្មែរនោះទេ ខណៈដែលតារាចម្រៀង ល្បីៗជាច្រើនដួង តែងមាន
ចំណងស្នេហ៍ រសេមរសាម នឹងទទួលការឧបត្ថម្ភ ពិសេសជានិច្ច និងរស់នៅមានលក្ខណៈ អាថ៌
កំបាំង ។ 

ម្យ៉ាងក្រុមគ្រួសារ សុន ស្រីពេជ្រ នៅតែប្រកាន់ប្រពៃណី យ៉ាងខ្ជាប់ខ្ជួន សូម្បីសង្សារ ក៏នាងមិន
ទាន់មានផង ។ តែមិនមែនអត់ អ្នកស្រឡាញ់ទេ ពោលគឺនាងនៅជាប់ សម្ពាយគ្រួសារ ដែលគ្រួ
សារធំមួយ មាននាងតែម្នាក់ជាបង្គោល។ កន្លងមកទស្សនិកជន មិនដែលបានឃើញតារាចម្រៀង
សុន ស្រីពេជ្រ ក្នុងរូបភាពខាងក្រៅ ពីសកម្មភាពសិល្បៈទេ ។ តែពេលពេលនេះ ទស្សនិកជន នឹង
បានទស្សនា សុន ស្រីពេជ្រ ពេលនាងដើរផ្សារ ជាមួយអ្នកគាំទ្រ ហើយត្រូវបាន អ្នកប្រមាញ់រូប
ភាព នៃអ្នកយកព័ត៌មាន របស់គេហទំព័រ LookingTODAY ផ្ដិតយកបាន ដើម្បីឲ្យទស្សនិកជន
បានទស្សនា។

មិនតែប៉ុណ្ណោះ ក៏ជាព័ត៌មាន និងជារូបភាពមួយ អាចសបញ្ជាក់ឲ្យ ដឹងយ៉ាងប្រាកដថា សុន ស្រី
ពេជ្រ គ្មានជួបហេតុការណ៍ អាក្រក់ណាមួយប៉ះលើរូបនាង ដូចបណ្ដាញព័ត៌មានក្នុង ស្រុកដែល
បានចុះ ផ្សាយកន្លងមកឡើយ ៕

រូបភាពសុន ស្រីពេជ្រ ក្រោយមានព័ត៌មានថាមានខ្មាន់កំាភ្លើងបាញ់ប្រហារ

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖​ ដើមអំពិល


Tags: son sreypich entertainment singer khmer star