(អាមេរិក)៖ ប៉ូលិសនៅរដ្ឋ Pennsylvania បានចាប់ខ្លួនបុរសអាយុ៣៦ឆ្នាំម្នាក់ ពីបទប្លន់ធនាគារ ដោយប្រើតុក្កតាសិច ភ្ជាប់ជាមួយឧបករណ៍ទូរស័ព្ទ ដែលមើលទៅដូចជាប្រុង បំផ្ទុះគ្រាប់បែក ក្នុងបំណងប្លន់ប្រាក់យកមកចាយវាយ ក្នុងថ្ងៃរៀបការ របស់ខ្លួន។
ជនសង្ស័យត្រូវបានប៉ូលិសចាប់ខ្លួន មុនពេលដែលគេនឹងចូលរោង ការពីរបីថ្ងៃខាងមុខនេះ ទៅហើយក្រោយពីគេចូលទៅប្លន់ធនាគារមួយ ដើម្បីបានប្រាក់ ទៅចាត់ចែងពិធីរៀបការ តែបែរមិនសម្រេច ត្រូវសមត្ថកិច្ចចាប់បានទៅវិញ ។ ពិធីរៀបការមិនអាក់ខានទេ ព្រោះក្រោយពីអនាគតកូនកំលោះ ចូលគុកបាន ១៨ថ្ងៃ ឪពុករបស់គេ ក៏បានយកប្រាក់ទៅធានាខ្លួន នៅក្រៅឃុំ ដើម្បីបានចូលរោងការឡើងវិញ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី