CamNews

តារា 

បើកកកាយរឿងរ៉ាវផ្ទាល់ខ្លួនខ្លះៗរបស់ ខុន ភី តិចសិន!!!

ថៃ ៖  លោក PopeThanawat ត្រូវបានមហាជនស្គាល់លោក បន្ទាប់ពីលេចមុខនៅក្នុងរឿង "បុព្វេសន្និវាស" ដែលចាក់បញ្ចាំងនៅលើស្ថានីយ័ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ។ ហើយនៅខាងក្រោមគឺជារឿង ៨ យ៉ាងដែលហ្វេន ស្រលាញ់ពេញចិត្តតារារូបនេះត្រូវដឹង ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

១. គាត់កើតនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៨២ សព្វថ្ងៃមានអាយុ ៣៥ ឆ្នាំហើយ ។ 

២. គាត់រស់នៅជាមួយនិងបងស្រី ។ 

៣. គាត់បានឈ្នះក្នុងការប្រកួតប្រជែងតារាសម្តែងថ្មីៗនៅក្នុង ២០០៦ ។ 

៤. គាត់សម្តែងរឿងខ្នាតធំ ដែលមានចំនងជើងថា OctoberSonata នៅក្នុងឆ្នាំ ២០០៩ ជាមួយនិងនាង KoyRatchawin ។ 

៥. គាត់បានចុះកុងត្រាជាមួយនិងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ និងចាប់ផ្តើមសម្តែងរឿងដ្រាម៉ាមួយ ដែលមានចំណងជើងថា DokSomSeethong ជាមួយនិងកំពូលតារាល្បីនាង ChompooAraya នៅក្នុងឆ្នាំ ២០១១ ។

៦. គាត់ត្រូវបានគេចាប់ផ្តើុំមស្គាល់បន្ទាប់ពីសម្តែងរឿង KhunChaiPawornruj ជាមួយនិងនាង Mew Nittha ។ 

៧. នៅក្នុងឆ្នាំនេះ គាត់កាន់តែល្បី ក្រោយសម្តែងជាតួ នាយ មុឺន ឬ ខុន ភី នៅក្នុងរឿង "បុព្វេសន្និវាស" ។ 

៨. ចំនែកឯរឿងថ្មីមួយទៀតដែលមានចំណងជើងថា KhamSeeThanDon ដែលសម្តែងជាមួយនិងនាង SirinPreediyanon ក៏បានបញ្ចប់ការថតហើយដែរ ហើយរឿងនេះនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Pope thanawat