CamNews

យល់ដឹង 

អ្នកស្រាវជ្រាវអង់គ្លេស រកឃើញ “សត្វចម្លែក” នៅក្រៅផែនដី

ក្រុមអ្នកវិទ្យាសាស្ដ្រអង់គ្លេស បានរកឃើញវត្ថុធាតុមួយប្រភេទពិសេស នៅលើអាកាសរបស់
ផែនដី ហើយបានប្រកាសថា មនុស្សគឺជាកូនចៅរបស់សត្វដែលនៅខាងក្រៅភពផែនដី។

ជីវិតនៅខាងក្រៅផែនដី មិនត្រឹមតែជាការពិតនោះទេ ប៉ុន្ដែ បណ្ដាវត្ថុធាតុនានារបស់ភពដទៃ
កំពុងតែធ្លាក់ចុះមកកាន់ផែនដី ជាបន្តបន្ទាប់ ជួយឱ្យគេបកស្រាយបាននូវប្រភពនៃជីវិតទាំង
មូលនៅលើផែនដី។

ខាងលើនេះ គឺជាលទ្ធផលដែលបានមកពីការស្រាវជ្រាវរបស់សកលវិទ្យាល័យ Sheffield និង
សកលវិទ្យាល័យ Buckingham ប្រទេសអង់គ្លេស។ ក្រុមអ្នកស្រាវជ្រាវយល់ថា ការបង្ហាញខ្លួន
របស់វត្ថុធាតុពិសេស នៅលើអាកាសរបស់ផែនដី គឺជាភ័ស្ដុងតាងមួយ ស្ដីអំពីជីវិតខាងក្រៅផែន
ដី ដែលត្រូវបានគេទន្ទឹងរង់ចាំបំផុត។

ការរកឃើញវត្ថុធាតុសំខាន់នេះ បានធ្វើឱ្យក្រុមអ្នកស្រាវជ្រាវ ប្រកាសថា មនុស្ស និងសត្វទាំង
ឡាយនៅលើផែនដី គឺសុទ្ធតែមានប្រភពមកពីអវកាស។

ទំព័រ Daily Express ឱ្យដឹងថា សាស្ដ្រាចារ្យ Milton Wainwright និងសហការីរបស់ខ្លួន បានរក
ឃើញវត្ថុធាតុខាងលើ នៅពេលពួកគេបង្ហោះបាឡុងហោះ ទៅកាន់កំពស់ ២៧.០០០ម៉ែត្រ
ធៀបនឹងផ្ទៃដី ក្នុងអំឡុងពេលមានភ្លៀងអាចម៍ផ្កាយ Perseid កើតឡើង កាលពីឆ្នាំទៅ។

នេះ​គឺ​ជា​រូប​ភាព​ផ្កាយ និង​ភព​ដែល​មាន​ចំនួន​ រាប់​មិន​អស់ នៅ​លើ​លំហ​អាកាស


នៅពេលបាឡុង ហោះដល់រយៈកំពស់ខាងលើ វាក៏បានរកឃើញសត្វចម្លែកមួយ ដែលមិនធ្លាប់
បានឃើញពីមុនមក ដោយវាមានប្រវែងប្រហែល ១០ micron (០,០១មម) និងត្រូវបានបង្កើត
ឡើងដោយ carbon និង oxygen ហើយវាមិនមែនកើតឡើងពីធូលីអវកាស ឬភ្លំភ្លើងនោះទេ។

ក៏ប៉ុន្ដែ ការប្រកាសអះអាងរបស់ Wainwright ត្រូវរងការរិះគន់ពីអ្នកវិទ្យាសាស្ដ្រនានា ដោយក្នុង
នោះ មានអ្នកខ្លះ យល់ថា បើទោះជាសត្វមួយនេះ មានលក្ខណៈពិសេសតែមួយ ប៉ុន្ដែ វាមិនអាច
នឹងឱ្យគេជឿបានថា វាជាជីវិតនៅខាងក្រៅផែនដីនោះដែរ នេះបើតាមទំព័រ  Space.com។

លោក សាស្ដ្រាចារ្យ Milton Wainwright


គួររំលឹកថា កាលពីខែមុននេះ ក្រុមអវកាសចរ ក៏បានរកឃើញសត្វចម្លែកមួយ ដែលទំជាប់នឹង
ស្ថានីយអវកាសអន្តរជាតិ ដែលនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ express