CamNews

សុខភាព 

ហេតុអ្វីអ្នកមិនគួរលាងសម្អាតទ្វារមាសរបស់អ្នក ជាមួយនឹងផលិតផលមានជាតិគីមី?

ប្រធានបទសំខាន់ នៅពេលនិយាយអំពីសុខភាពទ្វារមាស គឺការរក្សាអនាម័យ ។ មិត្ដនារីមិនចាំបាច់លាងសម្អាតផ្នែកខាងក្នុងទ្វារមាសរបស់ខ្លួនឡើយ ដោយសារតែសរីរាង្គមួយនេះ មាននូវវិធីសាស្រ្ដលាងសម្អាតបែបធម្មជាតិរបស់វារួចទៅហើយ ។



វាជាតំបន់មួយ ដែលប្រមូលផ្ដុំនូវបាក់តេរីសំខាន់ៗ ហើយបាក់តេរីទាំងនេះ ជួយលើកកម្ពស់សុខភាពរបស់អ្នក ។ ប្រសិនបើមិត្ដនារី ប្រើផលិតផលមានលាយជាតិគីមី នៅផ្នែកខាងក្នុងទ្វារមាសរបស់អ្នក វានឹងបំផ្លាញដល់បាក់តេរីល្អៗទាំងនោះ ។ បបូរមាត់ទ្វារមាស និងបរិវេណក្បែរៗ នៅផ្នែកខាងក្រៅទ្វារមាស គឺជាផ្នែក ដែលមិត្ដនារីគួរលាងសម្អាតនឹងទឹកក្ដៅឧណ្ហៗ ។ មិត្ដនារីអាចប្រើសាប៊ូ ដែលមានជាតិកាត់ស្រាល និងមិនត្រូវប្រើផលិតផល ដែលមានជាតិគីមី ឬបាញ់ទឹកខ្លាំងៗនោះទេ ។ សម្ពាធទឹកខ្លាំង អាចឱ្យធ្វើទឹក និងសាប៊ូខ្ចាយចូល ក្នុងទ្វារមាស ដែលអាចបង្កបញ្ហាដល់មិត្ដនារី ៕



 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth