ថៃ ៖ ថ្ងៃបុណ្យទិវានៃសេចក្តីស្រលាញ់ជិតមកដល់ហើយ សម្រាប់អ្នកមានគូតែងតែណាត់គ្នាជួបនៅថ្ងៃនោះ ដើម្បីសាងភាពផ្អែមល្អែមរបស់ពួកគេ និងស្វែងយល់ចិត្តគ្នា ព្រមទាំងបញ្ជាក់ពីសេចក្តីចំពោះគ្នាទៅវិញទៅមកផងដែរ ។
ឥលូវនេះយើងក្រលេកមកមើល គូស្នេហ៍ថ្មីថ្មោងរបស់ប្រទេសថៃគឹនាង Davika និងលោក Ter Chantavith ដែលបានផ្តល់កិច្ចសម្ភាស៍ទាក់ទងនឹងកាដូសម្រាប់ថ្ងៃ Valentine’s Day វិញម្តង ។ តួស្រីក្នុងរឿង "Pee Mak" និយាយថា ទំនាក់ទំនងរបស់នាងនិង លោក Ter Chantavith គឺនៅដូចដើម ហើយនាងសប្បាយចិត្តនៅពេលដែលបានឃើញអ្នកគាំទ្រត្រេកអរជាមួយនិងស្នេហារបស់ខ្លួន ប៉ុន្តែអ្នកទាំងពីរត្រូវការពេលវេលាច្រើនជាងនេះទៀត ដើម្បីយល់ចិត្តគ្នា ។
នាង Davika បន្ថែមទៀតថា វាដូចជាលឿនពេកដែលត្រូវហៅ លោក Ter Chantavith ថា ជាមិត្តប្រុស ព្រោះអ្នកទាំងពីរទើបស្វែងយល់គ្នា ហើយក្នុងកំឡុងពេលដែលបើកភ្លើងខៀវនេះ គឺជាឱកាសសម្រាប់គាត់ថា អាចយកបេះដូងរបស់នាងបាន ឬអត់ ។
ចំណែកឯរឿងកាដូក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ក្នុងនាមជាតារាល្បីហើយស្អាតទៀត នាង Davika សារភាពថា ខ្លួនមិនបានរំពឹងការភ្ញាក់ផ្អើល ឬកាដូថ្លៃៗអីនោះទេ ពោលគឺណាត់ជួបគ្នាធម្មតាៗទៅបានហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook