CamNews

តារា 

តារាសម្តែងស្រី គង់ ចន្ទស្រីមុំ ត្រៀមខ្លួនធ្វើជាម្តាយគេហើយ

ភ្នំពេញ ៖ ការរង់ចាំត្រូវបានបញ្ចប់ ក្រោយពីគំរោងមានបុត្រជាថ្មីម្តងទៀត ត្រូវបានសម្រេចទៅតាមបំណងរបស់តារាសម្តែងទាំងពីរដួងនេះ ។ 

យោងតាមការបង្ហាះរបស់ លោក គឹម សីហា បានលើកឡើង កាលពីមិនប៉ុន្មាននាទីមុននេះទេថា ប្តីប្រពន្ធមួយគូនេះ កំពុងតែត្រៀមខ្លួនធ្វើជាឪពុកម្តាយគេហើយ ។ 

នៅក្នុងនោះផងដែរ ស្វាមីអ្នកនាង គង់ ចន្ទស្រីមុំ បាននិយាយថា "សួរខ្លួនឯងថា​ :​ មានអាម្មណ៍ម៉េចដែរនៅពេលព្រឹកឡើងភ្ញាក់ពីគេង​ ប្រពន្ធចេញពីបន្ទប់ទឹកហើយយំ​ !​ គាត់ប្រាប់ថា​ បងយើងមានហើយ​ ! 
ក្នុងចិត្តត្រេកអរជាខ្លាំង​ អត់គិតអីច្រើន​ នាំគ្នាទៅពេទ្យអូន​ ដើម្បីអោយច្បាស់​ នឹងបានត្រៀមខ្លួន​ ។
លទ្ធផលបញ្ជាក់ថា​ មានផ្ទៃពោះ6សប្តាហ៍3ថ្ងៃ​ ហើយ​ !
ត្រៀមខ្លួនក្លាយជាឪពុកម្តាយគេហើយណា​ !​ Love u more than I can say Kong chansreymom" ។ 

យ៉ាងណាមិញ ក្រុមការងារ Camnews ក៏សូមចូលរួមត្រេកអរជាមួយប្តីប្រពន្ធល្បីឈ្មោះមួយគូនេះផងដែរ ៕









ដោយ ៖ គន្ធា


Tags: Kong chan sreymom Kem seyha