CamNews

តារា 

នាង Kimberly ថា នឹងមិនទាន់ក្លាយជាកូនក្រមុំនោះទេ ក្រោយពី....

កំសាន្ត ៖ នៅថ្ងៃមង្គលការរបស់ លោក Peck Premanat និងនាង New Napassorn តារាសម្តែងថៃលំដាប់ជួរមុខគឺនាង Kimmy Kimberley បានចាប់បានកម្រងមួយពីកូនកំលោះក្រមុំ ដែលមនុស្សភាគច្រើននិយាយថា វាគឺជាប្រផ្នូល អ្នកជិតដល់គូ ។ 

នៅក្នុងនោះផងដែរ តារាសម្តែងវ័យ ២៥ ឆ្នាំរូបនេះ បានលើកឡើងថា មានមនុស្សជាច្រើនបានបង្អាប់រូបនាង ថានឹងជិតវេនដែលត្រូវរៀបការជាមួយ Mark Prin ក្រោយពីរូបនាងបង្ហោះរូបថតដែលទទួលបានកម្រងនោះ នៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួន ។ 

មួយវិញទៀត តួស្រីក្នុងរឿង "ស្រីឆ្នាស់ម្ចាស់ស្នេហ៍" រូបនេះបានប្រាប់ទៅជិតរបស់នាង ដែលជាកូនក្រមុំគឺនាង Margie rasri ថា កុំឲ្យបោះផ្កាទៅក្បែរនាង ព្រោះនាងមិនចង់អោយគេបង្អាប់ទេ ព្រោះក្នុងនាមជាមនុស្សមានភាពអៀនខ្មាស់ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Margie rasri Pok Chirathivat Kimberly