កំសាន្ត ៖ នៅក្នុងភាពយន្ត "Pacific Rim: Uprising" តារាសម្តែង John Boyega ដើរតួជា Jake Pentecost ដែលជាកូនប្រុសរបស់វីរបុរស Marshal Stacker Pentecost។ ក្រៅពីនេះក៏នៅមានតារាសម្តែងផ្សេងៗទៀត ដូចជាសហនាវិកឈ្មោះថា Nate Lambert ដែលសម្តែងដោយ
Scott Eastwood។ តួសម្តែងស្រីជនជាតិចិន Jing Tian ដោយនាងសម្តែងជាតួអង្គ Liwen Shao។Rinko Kikuchi បានត្រឡប់មកវិញក្នុងនាមជា Mako Mori ដែលពេលនេះគឺជាអ្នកដឹកនាំក្រុមប្រយុទ្ធ Pan Pacific Defense Corps។ តារាសម្តែង Cailee Spaeny ក៏ចូលរួមសម្តែងក្នុងនាមជាអ្នកប្រយុទ្ធស្រីម្នាក់ដែលនៅវ័យក្មេងឈ្មោះថា Amara Namani ហើយជាអ្នកបញ្ជា Bracer Phoenix។
លើកពីនេះទៅទៀតយើងសង្កេតឃើញថាវគ្គទី២នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនាដោយមូលហេតុវគ្គទី២នេះមានឈុតឆាកវាយប្រយុទ្ធគួរឲ្យចាប់ចិត្តជាងកាលពីវគ្គមុនហើយមានលាយឡំនឹងសំណើចផងដែរ។
Kaiju សត្រូវរួមរបស់ពិភពលោកក៏មិនបញ្ឍប់គំនិតបំផ្លាញពិភពលោកមួយនេះផងដែរ។កុំភ្លេចមកទស្សនាទាំងអស់គ្នានៅថ្ងៃនេះដើម្បីដឹងថាលើកនេះ Jaegers ទាំង៤របស់យើងអាចជួយពិភពលោកបានជាលើកទី២ទេ។
ចុចទីនេះដើម្បីទស្សនា trailer
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត
អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕