ថៃ ៖ នាង Yaya Urassaya បានរៀបរ៉ាប់អំពីរឿងខ្នាតធំរបស់នាង ដែលមានចំណងជើងថា "ព្រះម៉ែនាគីភាគ២" ព្រមទាំងដំណើរកំសាន្តរបស់នាងជាមួយនិងមិត្តភក្តិផងដែរ ។
សម្រាប់ដំណើរកំសាន្តនៅឯ Ko Kut ខេត្ត Trat គឺនាងមានគម្រោងតាំងពី ៦ ខែមុនមកម្ល៉េះ ដោយសារតែមិត្តភក្តិរវល់ជាមួយនិងការសិក្សា និងចាប់ផ្តើមធ្វើការងារ ដូច្នេះហើយទើបវាពិបាកក្នុងការជួបជុំគ្នា ។
Yaya Urassaya បញ្ជាក់ "ខ្ញុំពិតជាត្រេកអរយ៉ាងខ្លាំងដែល រឿង "ព្រះម៉ែនាគីភាគ២" រកចំណូលបានដល់ទៅ ៥០០ លានបាត ។ ខ្ញុំរំពឹងយ៉ាងខ្លាំងទលើរឿងនេះ ព្រោះវាគឺជាខ្សែភាពយន្តដំបូងរបស់ខ្ញុំ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate