CamNews

ប្លែកៗ 

ស្រ្តីម្នាក់អាក្រាតកាយ នៅក្នុងរថភ្លើងក្រោមដី ព្រោះតែរៀនតាម កាន លូលូ

កាលពីថ្ងៃម្សិលមិញ នៅលើបណ្តាគេហទំព័រចិន បានចុះផ្សាយនូវរូបភាពស្ត្រីម្នាក់កំពុងតែប្រើ
iPad  ក្នុងស្ថានភាពអាក្រាតកាយ ក្នុងរថភ្លើងក្រោមដីមួយ នៅ Wuhan ប្រទេសចិន។ ស្ត្រីម្នាក់
នេះ មិនបានចាប់អារម្មណ៍អ្វីទាំងអស់ ចំពោះកែវភ្នែករាប់សិបគូ ដែលសម្លឹងមើលនាង។​ មិនតែ
ប៉ុណ្ណោះ ពេលដែលមានមនុស្សដើរមកជិត និងសួរនាំគាត់ គាត់បែរជាសើច ហើយនិយាយថាៈ
“ខ្ញុំចង់ដូច កាន លូលូ។ អ្នកទាំងអស់គ្នា អត់បានឃើញខ្ញុំដូច កាន លូលូ ទេឬ?”

 

ពេលដឹងថាខ្លួន កំពុងតែត្រូវបានអ្នកសារព័ត៌មានចាប់អារម្មណ៍ និងថតរូប ស្ត្រីម្នាក់នោះ កាន់តែ
សើចស្រស់ និងលើកដៃស្វាគមន៍ ដល់អ្នកសារព័ត៌មានថែមទៀតផង។​ ពេលដល់ស្ថានីយ៍ត្រូវចុះ
នាងបាន អោនក្បាលបន្តិច គោរពលា និងដើរតាមដងផ្លូវ ក្នុងស្ថានភាព ស្លៀកខ្យល់ដណ្តប់មេឃ
ដដែល។

 

ឆ្លើយតបទៅនឹងការសម្ភាសន៍ កាលពីថ្ងៃម្សិលមិញ កាន លូលូ បានខឹងសម្បារ និងនិយាយថាៈ
“ខ្ញុំមិនយល់ថា ហេតុអ្វីបានជាមនុស្សគ្រប់គ្នា ប្រៀបធៀបខ្ញុំ ជាមួយស្រ្តីអាក្រាតកាយម្នាក់នោះ។
ខ្ញុំគឺជាអ្នកសិល្បៈម្នាក់ ហើយខ្ញុំក៏មិនដែលអាក្រាតកាយឲ្យឃើញអស់អញ្ចឹងដែរ។ ស្រ្តីម្នាក់នោះ
និយាយអ្វីពីខ្ញុំ គឺគ្រាន់តែជាការយកតាម ពីភាពល្បីល្បាញរបស់ខ្ញុំតែប៉ុណ្ណោះ”។ កាន លូលូ បាន
បង្ហាញពីការនឿយហត់ ក្នុងការដែល យកកេរ្តិ៍ឈ្មោះរបស់នាង ទៅលេងបែបនេះ៕

ដោយ៖ សិលា
ប្រភព៖ k14


Tags: Naked girl subway dabbled Can Lo Lo unbelievable strange