CamNews

ប្លែកៗ 

សត្វទាំងឡាយនឹងទៅជាយ៉ាងណា បើសិនភ្នែករបស់វានៅចំពីមុខ?

មនុស្សយើងមានលក្ខណៈពិសេស នៅពេលភ្នែកទាំងគូមានទីតាំងនៅខាងមុខ ផ្ទុយពីសត្វ ប៉ុន្តែ
បើសិនសត្វមានរចនាសម្ព័ន្ធមុខដូចមនុស្ស តើវានឹងទៅជាយ៉ាងណា?

ភ្នែករបស់មនុស្ស ក៏ដូចជាភ្នែករបស់សត្វស៊ីសាច់ឆៅមួយចំនួន គឺស្ថិតនៅផ្នែកខាងមុខដើម្បីអាច
ផ្ដោតអារម្មណ៍មើលបានឆ្ងាយ ជួយឱ្យការប្រមាញ់បានងាយស្រួល។ ចំណែកសត្វដែល “ត្រូវគេ
ប្រមាញ់” ភាគច្រើន គឺត្រូវការមើលឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីអាចគេចពីការតាមប្រមាញ់របស់
មនុស្ស ឬសត្វសាហាវមួយចំនួន។

ដូច្នេះ តើសត្វដែលត្រូវគេប្រមាញ់នឹងទៅជាយ៉ាងណា បើសិនវាមានភ្នែកទាំងគូនៅពីខាងមុខ?
អ្នកប្រើប្រាស់ទំព័រចែករំលែករូប Imgur, Kiyoi បានប្រើសបវ៉ែរ Photoshop ដើម្បីកែប្រែរូបភាព
ហើយជាលទ្ធផល សត្វទាំងនេះ មើលទៅគួរឱ្យខ្លាចជាងធម្មតា។

ដើម្បី​បានច្បាស់ជាងនេះ សូមពិនិត្យ​មើល​រូបភាព​ខាងក្រោម ៖

ប្រែសម្រួល ៖ តារា
ប្រភព ៖ imgur/ 24h


Tags: ចម្លែក សត្វ​ សត្វដែលមានភ្នែកពីមុខ