CamNews

តារា 

សមាជិក​ក្រុម Pop Model ឈ្មោះ ឡាយ អេឡិចកាយារិទ្ធ ត្រូវ​ម្ចាស់​​ហាង​មួយ បក​អាក្រាត​​រឿង​​ខ្ចី​ខោ​អាវ

(ភ្នំពេញ)៖ អ្នកសិល្បៈនៅក្នុងប្រទេសកម្ពុជា ភាគច្រើនរឿងសម្លៀកបំពាក់ សម្រាប់អ្នកដែលមិនទាន់ល្បី​ តែងតែខ្ចីខោអាវពីហាងលក់សម្លៀកបំពាក់នានា ក្នុងរាជធានីភ្នំពេញ យកទៅស្លៀកពាក់ឡើង​លើឆាកតន្រ្តី​ ជាថ្នូរនឹងការថ្លែងអំណរគុណ ដល់ម្ចាស់ហាងទាំងនោះ តាមកញ្ចក់ទូរទស្សន៍ រួចក៏យកទៅសងគេ ពេលស្លៀករួច ហើយម្ចាស់ហាងក៏ឲ្យ ព្រោះបានផ្សព្វផ្សាយហាងរបស់ខ្លួន ដើម្បីជាការដោះដូរ។

ប៉ុន្តែអ្នកសិល្បៈមួយចំនួន មានចរឹតធូរថ្លៃ មិនព្រមយកសម្លៀកបំពាក់ទៅសងនៅហាងគេវិញទេ ក្នុងនោះមានទាំងសិល្បករល្បីៗ តារាចម្រៀងមួយចំនួន ក៏មានចរឹតបែបនេះដែរ តែម្ចាស់ហាងមួយចំនួនខ្ជិល​រករឿង ក៏បណ្ដោយតាមដំណើរ ហើយមិនយកទោសអូសដំណើរអីទេ ព្រោះគេជាតារាល្បី។

​ថ្មីៗនេះ ស្រាប់តែបែកធ្លាយ តារាម៉ូឌែល ក្នុងក្រុម Pop Model មួយរូប មានឈ្មោះក្នុងបណ្ដាញសង្គម Facebook ថា «alex kaya lay» តែមានឈ្មោះពិត ឡាយ អេឡិចកាយារិទ្ធ បានទៅខ្ចីសម្លៀកបំពាក់ពីហាង វ៉ាន់ធូ ហ្វេសសិន ស្លៀកចូលរួមក្នុងកម្មវិធី ប៉ុន្តែមិនព្រមយកទៅសង​ម្ចាស់ហាងគេវិញទេ ហើយថែមទាំងមិន​លើក​ លេខទូរស័ព្ទ ពេលម្ចាស់ហាងខលទៅទៀតផង​។

បញ្ហានេះ បានធ្វើឲ្យម្ចាស់ហាង ក្ដៅស្លឹកត្រចៀក ក៏សរសេរបង្ហោះក្នុងបណ្ដាញសង្គមហ្វេសបុកថា «សូមបងប្អូនទាំងអស់ជួយ share ផង ម្ចាស់ Account Facebook ឈ្មោះ Alex Kaya Lay ដែលជាសមាជិកម្នាក់ នៅក្នុងក្រុម​ ‎Pop​Model‬‬ ហើយក៏ជាអតីត Freshie មួយរូប បានមកខ្ចីសម្លៀកបំពាក់មួយឈុត ពីហាងខ្ញុំ ឈ្មោះ ‪#‎Vanthou_Fashion‬‬ ដើម្បីដើរម៉ូត តាំងពីខែ 11/2015 (ខែវិច្ឆិកា)រហូតមកដល់ពេលនេះ មិនយកមកសងទេ callមិនដែលលើក យកលេខផ្សេង callទៅ លើកហើយស្គាល់សំឡេងបែរជាធ្វើមិនឮទៀត ពិតជា ថោកទាបមែន (លេខរបស់វា 096 472 3702) ខ្ញុំមិនចង់postទេ តែធ្វើជ្រុលពេក សម្លៀកបំពាក់ប៉ុណ្ណឹង វាមិនអស្ចារ្យទេ តែខ្ញុំចង់ឲ្យអ្នកដែលស្គាល់វា បានដឹង ថាវាចរឹតថោក​បែបណា ខ្ចីខោអាវគេមិនសង និងជាពិសេសមេក្រុម ​Pop_Model ឲ្យគាត់បានដឹងផងថា កូនចៅរបស់គាត់ បានធ្វើទង្វើអ្វីខ្លះ Help share pong សូមអរគុណ..!»។

ដោយឡែកម្ចាស់សាមីខ្លួន មិនបានចេញមុខបកស្រាយ រឿងមិនព្រមសងខោអាវគេនេះទេ ខណៈតារាសិល្បៈមួយចំនួននាំគ្នា ចែកចាយបន្តព័ត៌មាននេះ ព្រោះធ្វើឲ្យអាប់ឱន និងជះ​ឥទ្ធិពល​​​អាក្រក់​ដ​ល់អ្នកសិល្បៈ​ជើងថ្មីដូចគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Nivoth Star news local news Pop model