CamNews

តារា 

ដើរលេងរាល់ខែ! នាង Margie និងសង្សារកូនសេដ្ឋី ទៅលេងក្រៅប្រទេសទៀតហើយ !

ព័ត៌មានកំសាន្ត ៖ Fans ទាំងអស់មិនថា ជាអ្នកគាំទ្រពេញទំហឹង ឬ គ្រាន់តែជាអ្នកគាំទ្រធម្មតាៗទេ ពួកគេសុទ្ធតែបានដឹងថា តារាសម្តែងស្រីជើងស្រឡូន នាង Margie rasri មានសង្សារជាកូនអ្នកមាន និងមានទ្រព្យសម្បត្តិមហាសាលថែមទៀតផង ។ 

តារាសម្តែងថៃរូបនេះ ត្រូវបានមិតប្រុសនាំទៅដើរកំសាន្តស្ទើរគ្រប់ប្រទេសនៅជុំវិញពិភពលោក ដូចជា ប្រទេសជប៉ុន, ចិន ហើយពេលនេះស្រាប់តែដឹកដៃគ្នាទៅលេងនៅឯប្រទេស ហុងកុង ទៀតហើយ ។

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ ដើរលេងស្ទើររាល់ខែ ហើយសុទ្ធតែជាប្រទេសដែលល្បីៗនិងចំណាយលុយអស់ច្រើន ខណៈពេលដែលទៅដើរកំសាន្តម្តងៗ ។ ជាងនេះទៅទៀត ក្រុមអ្នកគាំទ្របានលួចនិយាយគ្នា បើផ្អែមល្អែមដល់ថ្នាក់នឹងមុខតែមានដំណឹងល្អឆាប់ៗទេមើលទៅ ។ 

តោះទៅទស្សនាទេសភាពស្អាតៗ និងរូបថតជាច្រើនសន្លឹក របស់នាង Margie rasri និងមិត្តប្រុសនៅក្នុងទឹកដីប្រទេសហុងក្រុងទាំងអស់គ្នា ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Margie rasri Mint Chalida Wijitwongtong