CamNews

ប្លែកៗ 

តិរច្ឆាន​មែន! កូន​ប្រុស​វាយ​ឪពុក​ម្តាយ ខណៈ​ផ្ទុះ​កំហឹង​រឿង​ទិញ​ផ្ទះ​ឲ្យ​ខ្លួន​តូច​ពេក

(បរទេស)៖ កូនប្រុសអកត្តញូម្នាក់ត្រូវប៉ូលីសចាប់ខ្លួនបន្ទាប់ពីវាយឪពុកម្តាយបង្កើតរបស់ខ្លួននៅទីសាធារណៈ ព្រោះ​តែ​ខឹង​សម្បារ​នឹង​ពួក​គាត់​ទិញ​​ផ្ទះ​ឲ្យ​តូច​ពេក។

នៅថ្ងៃកើតហេតុ ឪពុកម្តាយកូនតិរច្ឆានរូបនេះបាននាំគ្នាទៅការិយាល័យលក់អចលនទ្រព្យដើម្បីទិញផ្ទះឲ្យកូនប្រុសតែមិនបានធ្វើឲ្យ​គេ​សប្បាយ​ចិត្ត​ទេ​ព្រោះ​ផ្ទះ​ដែល​ទិញ​នោះ​វា​តូច​ពេក​ធ្វើ​ឲ្យកូនប្រុសផ្ទុះកំហឹងគ្រាន់តែដើរចេញពីការិយាល័យនោះភ្លាម គេ​ក៏​ស្ទុះ​ទៅ​វាយ​អ្នក​មាន​គុណ​នៅ​កណ្តាល​ផ្លូវ​តែ​ម្តង​ក្រោម​ក្រសែ​ភ្នែក​អ្នក​ដំណើរ​ជា​ច្រើន​ដែល​សម្តែងការហួសចិត្តមិនស្ទើរពេលដឹងរឿងហេតុ។

ហេតុ ការណ៍នេះកើតឡើងនៅ Harbin បុរសជាឪពុកព្យាយាមការពារប្រពន្ធមិនឲ្យកូនអប្រិយវាយត្រូវហើយក៏មានអ្នកដំណើរមកជួយឃាត់ជន​ដៃ​ដល់​ដែល​វាយ​ឪពុក​ម្តាយ​នេះ​រហូត​ដល់​ប៉ូលិស​មកដល់នាំខ្លួនទៅប៉ុស្តិ៍មុនបញ្ជូនទៅតុលាការកាត់ទោស ហើយ​រូប​ភាព​កូន​អកត្តញូ​វាយ​អ្នក​មាន​គុណ​នេះ​ ​ក៏​ត្រូវ​បាន​ប៉ូលិស​ថត​បង្ហោះ​លើ​បណ្តាញ​សង្គម​ដែរ នាំឲ្យមនុស្ស​ជាច្រើនរិះគន់និងវាយប្រហារយ៉ាងចាស់ដៃមកលើកូន តិរច្ឆានម្នាក់នេះ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Strange news