CamNews

កំសាន្ត 

តារា១៥ដួង ទទួលការវះ កាត់កែសម្ផស្សមិនសម បំណង

អាម៉េរិក៖ តារាល្បីៗស្ទើរតែ ១០០% ជាមនុស្សស្អាតដោយឡែកមួយចំនួន នៃពួកគេមិនពេញចិត្ត នឹងសម្រស់ធម្មជាតិ របស់ខ្លួនឡើយដោយចូល ចិត្តធ្វើការវះកាត់កែសម្ផស្ស ហើយការវះកាត់របស់ពួកគេមិនប្រាកដថាជោគជ័យទាំងអស់ នោះឡើយ ដែលតារាមួយចំនួនទទួលបានលទ្ធផលខុសពីការរំពឹងទុក និងមានសភាពអាក្រក់ជាងអ្វីដែលមានស្រាប់ ។
រូបភាពរបស់តារាល្បីៗ១៥នាក់ ខាងក្រោមជាឧទាហរណ៍ស្រាប់៖

១. នាង Donatella Versace
Donatella Versace ជាតារាម៉ូដែលបានធ្វើការវះកាត់កែសម្ផស្ស ជាញឹកញាប់ ដើម្បីទទួលចំណាប់អារម្មណ៍កាន់តែ ខ្លាំង តែអ្វីដែលគួរឲ្យខូចចិត្តបន្ទាប់ពីវះកាត់ តារាម៉ូដែលរូបនេះមានសភាពអាក្រក់ជាងអ្វីដែលនាងមានពីកំណើត ហើយ សភាពមិនស្អាតបែបនេះ គឺជាការផ្លាស់ប្តូរទ្រង់ទាយច្រមុះ និងបបូរមាត់របស់នាង ។


២. នាង Tara Reid
នាង Tara Reid ត្រូវបានគេស្គាល់ច្បាស់ថា ជានារីស្រស់ស្អាតក្នុងខ្សែភាពយន្តដ៏ល្បីល្បាញ American Pie ។ ដោយ ចង់ឲ្យសម្រស់កាន់តែស្អាត តារារូបនេះបានធ្វើការវះកាត់ ប៉ុន្តែការវះកាត់បានបរាជ័យធ្វើឲ្យនាងមានមុខអាក្រក់រហូត ដល់សព្វថ្ងៃ ។

៣. នាង Heidi Montag
ជាតារាចម្រៀង និងជាអ្នកច្នៃម៉ូដហ្វេសិនដ៏ល្បីល្បាញ វ័យ២៩ឆ្នាំ Heidi Montag បានធ្វើការវះកាត់ ព្រោះចង់ឲ្យស្អាត និងទាក់ទាញតែមិនបានដូចបំណង តែមិនអាក្រក់ទេ ហើយនាងក៏មិនសូវជាខ្វាយខ្វល់បញ្ហានេះប៉ុន្មានទេ ។ 

៤. នាង Paris Hilton
តារាចម្រៀង និងចាតារាសម្តែង Paris Hilton មិនសប្បាយជាមួយនឹងលទ្ធផលនៃការវះកាត់ជាច្រើនលើកច្រើនសារ នៅលើមាត់ និងច្រមុះរបស់នាង ដែលធ្វើឲ្យតារារូបនេះ មានសភាពចាស់ជាងវ័យ បន្ទាប់ពីវះកាត់រួច ។

៥. នាង Daryl Hannah
Daryl Hannah បានវះកាត់ជាច្រើនកន្លែងនៅលើផ្ទៃមុខរបស់នាងដូចជា បបូរមាត់ ថ្ពាល់ ចិញ្ចើម តែនាងមិនដែល ទទួលយកលទ្ធផលនេះឡើយ ហើយមុខរបស់តារារូបនេះខុសស្រឡៈ បើប្រៀបធៀបកាលពីមុនដែលធ្វើឲ្យនាងមិន សប្បាយចិត្តឡើយ ។

៦. នាង Dolly Parton
Dolly Parton ជាតារាចម្រៀងតារាសម្តែងដែលបានទទួលការវះកាត់ញឹកញាប់បំផុត បើប្រៀបធៀបជាតារាផ្សេងទៀត នាងកែស្ទើរគ្រប់កន្លែងដែលគេហៅថា រាជនីកែសម្ផស្សរហូតលែងស្អាត ហើយមើលទៅលែងចង់ស្គាល់ដោយឡែក តារារូបនេះរីករាយ និងការវះកាត់របស់ខ្លួន និងនិយាយប្រាប់គេគ្រប់គ្នា ខណៈនាងពេញចិត្តដោយបានកែទ្រូងឲ្យធំ ។

៧. លោក Kenny Rogers
Kenny បានធ្វើការវះកាត់ជាច្រើនកន្លែងនៅលើផ្ទៃមុខរបស់ខ្លួន ហើយគេចំណាំតារារូបនេះបានតាមរយៈសំឡេង ហើយក៏គ្មានអ្វីពិសេសជាពេលមិនទាន់វះកាត់ដែរ ។

៨. លោក Michael Jackson
ស្តេចចម្រៀងប៉ុប Michael Jackson ជាមនុស្សស្បែកខ្មៅ តែតារារូបនេះមិនពេញចិត្តនឹងសម្បុរខ្មៅរបស់ខ្លួនឡើយ ហើយបានវះកាត់ជាច្រើនលើក ថែមទាំងប្តូរពណ៌ស្បែកទៀតផង ដោយមើលទៅដូចមនុស្ស២នាក់ផ្សេងគ្នា ។ ជាការ ពិតមុខមាត់ពីកំណើតរបស់ Michael Jackson ស្អាត និងប្រជាប្រិយណាស់ ។

៩. នាង Farrah Abraham
Farrah Abraham ជាជនរងគ្រោះមួយរូបផងដែរបន្ទាប់ការវះកាត់ ដែលបបូរមាត់របស់នាងខូចទាំងស្រុង ។ Farrah ក៏បានកែច្រមុះ និងដើមទ្រូងរបស់នាងឲ្យធំផងដែរ ។

១០. នាង Latoya Jackson
តារាចម្រៀង Latoya Jackson ប្អូនស្រីរបស់តារាចម្រៀង Michael Jackson ក៏បានកែសម្ផស្សញឹកញាប់ដូចបង ប្រុសរបស់នាងដែរ នាងបានកែច្រមុះ និងសម្បុររបស់ខ្លួនដែរ ។ បន្ទាប់ពីវះកាត់ច្រមុះរបស់នាងបានខូចទ្រង់ទា្រយ ។

១១. នាង Melanie Griffith
Melanie Griffith ជាមនុស្សស្អាតកាលពីមុន តែបន្ទាប់ពីចាក់ថ្នាំ ដើម្បីផ្លាស់ប្តូរបបូរមាត់តែសព្វថ្ងៃតារាមានសភាព អាក្រក់មិនដូចដើមឡើយ ។

១២. នាង Janice Dickinson  
Janice Dickinson ធ្លាប់និយាយថា ខ្លួនចូលចិត្តការវះកាត់កែសម្ផស្ស ដោយតារារូបនេះកែស្ទើរគ្រប់កន្លែងនៅលើខ្លួន តែសព្វថ្ងៃអាក្រក់មិនស្អាតដូចពីមុន ដែលជាតារាដ៏ស្រស់ស្អាតម្នាក់ ។

១៣. នាង Cayetana Fitz
Cayetana Fitz ពីធម្មជាតិតារារូបនេះស្អាតស័ក្តិសមជាតារាម៉ូដែលពិតៗ ប៉ុន្តែនាងមិនដែលយកចិត្តទុកដាក់ និង សម្រស់ធម្មជាតិនោះឡើយ ។ បន្ទាប់ពីវះកាត់ជាច្រើនដងមក Fitz ត្រូវគេស្គាល់ថា ជាតារាមុខអាក្រក់ម្នាក់ ។

១៤. នាង Amanda Lepore
Amanda Lepore ជាតារាម៉ូដែល និងជាតារាសម្តែង តែងតែចង់ឲ្យខ្លួនក្មេងជានិច្ចដោយវះកាត់ នាងក៏បានព្យាយាម ចាក់ថ្នាំគ្រប់កន្លែង ដើម្បីរក្សាសម្រស់ ប៉ុន្តែជាលទ្ធផលធ្វើឲ្យតារារូបនេះកាន់តែចាស់ ហើយគ្មានអ្វីប្រសើឡើងឡើយ ។


១៥. នាង Jocelyn Wildenstein
ជាស្រីស្អាតបំផុតក្នុងឆ្នាំ៧០ ប្តីរបស់ Wildenstein បានចាកចេញពីនាងទៅរស់នៅជាមួយតារាម៉ូ ដែលជនជាតិរុស្សី ម្នាក់ ។ ដើម្បីឲ្យប្តីត្រឡប់មកវិញ តារារូបនេះបានវះកាត់កែសម្ផស្ស ព្រោះចង់ស្អាតជាងមុន នាងងប់ងល់នឹងការកែ សម្ផស្ស ដោយការវះកាត់មិនអំណោយផល នាងបានប្រែក្លាយដូចជាបិសាច (Devil) ម្នាក់អញ្ចឹង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news Hollywood Jennifer Lopez