CamNews

តារា 

ល្បីថាបែកគ្នា ដឹងថា Kimberly និង Mark prin តបវិញថាម៉េចអត់??

ថៃ ៖ ថ្មីៗនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា លោក Mark Prin និងនាង Kimmy Kimberley បានចែកផ្លូវគ្នា ហើយក៏ធ្វើឲ្យ Fans ជាច្រើនដែលតែងតែគាំទ្រគូស្នេហ៍មួយគូនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ។ ក្នុងនោះផងដែរ អ្នកគាំទ្របានកត់សម្គាល់ឃើញថា នាង Kimmy Kimberley បានចូលរួមព្រឹត្តិការណ៍មួយតែម្នាក់ឯង ខណៈមិត្តប្រុសរបស់នាងមិនបានចូលរួមនោះទេ ។ នេះហើយជាមូលហេតុដែលអ្នកនិយមលេងអិនធឺណិតគិតថា គូស្នេហ៍ល្បីឈ្មោះរបស់ប្រទេសថៃមួយគូនេះបានចែកផ្លូវគ្នា ។ 

ការពិតទៅ​ នៅថ្ងៃនោះ លោក Mark Prin បានទៅចូលរួមនៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា HOWE Awards 2017 ហើយក៏ផ្តល់នូវកិច្ចសម្ភាស៍ថា ពួកគេនៅតែកាន់ដៃគ្នាដើរដូចសព្វដង គ្មានអ្វីប្រែប្រួលឡើយ ។ តារាសម្តែងវ័យ ២៧ ឆ្នាំបន្តទៀតថា ពួកគេមិនអាចបែកគ្នាបានទេ ដោយសារតែពួកគេបានឆ្លងកាត់នូវឧបសគ្គជាច្រើនជាមួយគ្នា ហើយសមីខ្លួនផ្ទាល់ក៏មិនបានដឹងដែរថា ហេតុអ្វីបានជាមានព័ត៌មានបែបនេះចេញមក ។

លោក Mark Prin បន្ថែមទៀតថា ពេលខ្លះខ្លួននិង មិត្តស្រីបានខឹងនឹងគ្នា ប៉ុន្តែពួកគេមិនបែកគ្នាទេ ។ ថ្មីៗនេះពួកគេមិនសូវជាបានជួបគ្នាទេ ដោយសារតែ Kimberly បានធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីថតរឿងថ្មីរបស់នាង ។ 

តោះឥលូវនេះយើងមកស្តាប់កិច្ចសម្ភាស៍របស់នាង Kimberly វិញម្តង ។ 

ពេលនេះគឺដល់ពេលដែល នាង Kimberly ថ្លែងប្រាប់អ្នកកាសែតវិញម្តង អំពីទំនាក់ទំនងរបស់ខ្លួន និង Mark prin ថាតើអ្នកទាំងពីរ នៅតែកំពុងទាក់ទងគ្នាឬអត់ទេ ៖

"ខ្ញុំមិនមានបញ្ហាអ្វីជាមួយគាត់ទេក្នុងពេលនេះ ។ ប៉ុន្តែពេលខ្លះយើងក៏មានរឿងឈ្លោះគ្នាខ្លះដែរ ។ នាង Kimberley បញ្ជាក់" ។ 

"ពួកយើងមិនបានបែកគ្នាទេ គ្រាន់តែមានពេលខ្លះ យើងមិនបានយល់ពីគ្នា ។ ខ្ញុំមិនបានខឹងជាមួយគាត់ ដោយសារតែគាត់គ្មានពេលវេលាសម្រាប់ខ្ញុំនោះទេ ។ ហើយវាគឺជារឿងធម្មតាទេ ដែលគូស្នេហ៍ត្រូវតែស្វែងយល់ពីគ្នា។ ក្នុងឆ្នាំនេះ ពួកយើងមិនសូវមានពេលទំនេរច្រើននោះទេ" ។ 


នាង Kimberly បន្ត "ខ្ញុំទើបតែត្រលប់មកពីក្រៅប្រទេស ដើម្បីថតរឿងថ្មី ។ ហើយពួកយើងក៏មានបញ្ហាខ្លះដែរ ប៉ុន្តែមិនមែនជារឿងធំដុំនោះទេ ។ មានមនុស្សជាច្រើនគិតថា ពួកយើងបានបែកគ្នា ប៉ុន្តែពួកគាត់គិតតែខ្លួនឯងប៉ុណ្ណោះ ។ ការពិតទៅទំនាក់ទំនងរបស់ពួកយើងគឺនៅដូចដើម និងគ្មានជនទី ៣ ណាម្នាក់មកបំបែកដូចដែលព័ត៌មានចុះផ្សាយនោះឡើយ ។ ចំពោះរឿងក្នុងនៅក្នុងគណនីអុិនស្រ្តាក្រាមដែលខ្ញុំបានស៊ែរនោះ ខ្ញុំមិនបានសំដៅលើគាត់នោះទេ ។ នោះគឺជាបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំទេ" ៕




ប្រែសម្រួល ៖​ គន្ធា

ប្រភព ៖ thaistarnews


Tags: Kimberly Mark prin