CamNews

តន្រ្តី 

បទថ្មីរបស់ យូរី ត្រូវបានក្រសួងហាមមិនអោយចាក់ ក្រោមហេតុផលមួយ!!

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើការប្រកាសដល់ស្ថានីយ័ទូរទស្សន៍ទាំងអស់ដើម្បីបញ្ឈប់ការផ្សាយបទ "រាំស្កប" ដោយសារតែបទនេះបានប្រើឡូហ្គោរបស់មន្ទីរពេទ្យកាល់ម៉ែតនៅក្នុងវីដេអូ ដោយគ្មានការអនុញិត ។ 

នៅក្នុងសំបុត្រមួយ កាលពីថ្ងៃទី ៣០ ខែមីនា រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានថ្លែងថា អ្នកសំដែងនៅក្នុងវីដេអូដែលផលិតដោយផលិតកម្ម Sunday ត្រូវបានគេមើលឃើញថា បានស្លៀកពាក់ឯកសណ្ឋានដែលមានស្លាកសញ្ញាមន្ទីរពេទ្យកាល់ម៉ែតដោយគ្មានការអនុញ្ញាតពីមន្ទីរពេទ្យ ដែលបណ្តាលអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់មន្ទីរពេទ្យកាល់ម៉ែត ។

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ថែមទៀតថា ស្ថានីយ៍ទូរទស្សន៍ និងនៅតាមបណ្តាញសង្គម នឹងមិនត្រូវចាក់បទនេះចាប់ពីថ្ងៃប្រកាសនេះតទៅ ។ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោក ឈាង រ៉ា និងលោក លឹម ផេងឈៀវ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេចំពោះវីដេអូមួយនេះ ។

លោក Bmo Trapz អ្នកនិពន្ធបទ "រាំស្កប" បានសរសេរសារមួយនៅលើទំព័រហ្វេសប៊ុករបស់គាត់ថា បន្ទាប់ពីការហាមឃាត់ការចាក់ផ្សាយបទនេះ លោកបានធ្វើការសុំអភ័យទោសដោយផ្ទាល់ ព្រមទាំងបានផ្ញើលិខិតសុំទោសទៅកាន់មន្ទីរពេទ្យកាល់ម៉ែតថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា បើទោះបីជាវីដេអូត្រូវបានហាមឃាត់មិនអោយចាក់ផ្សាយពិតមែន ប៉ុន្តែបទចម្រៀងនៅតែអាចចាក់បានដូចដើមក្នុងព្រឹត្តិការណ៍ណាមួយ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Yuri Sunday Nico