CamNews

តារា 

តារាចម្រៀងចំណូលថ្មី ឈិន ម៉ានិច្ច លាត​ត្រដាងទំនាក់ទំនងជា​មួយ​ នី រតនា

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងចំណូលថ្មី ឈិន ម៉ានិច្ច លាត​ត្រដាងទំនាក់ទំនងជា​មួយ​ នី រតនា ដោយលើកឡើងថា នាងនិងរៀមច្បង នី រតនា ពិត​ជា​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ នី រតនា មែន ។

ប៉ុន្តែអ្វីទាំងអស់នេះវាមិនមែនជាអ្វីដូចដែលមហាជនបានគិតនោះទេ ព្រោះទំនាក់ទំនងស្នេហារបស់នាង និងលោក នី រតនា ត្រឹមតែជាតារាចម្រៀងរួមអាជីពប៉ុណ្ណោះទេ​ ។ ហើយមូលហេតុដែលនាងនិងម្ចាស់បទ "នារី​ក្នុង​សុបិន្ត​បង​ គឺ​ជា​អូន​" គឺអ្នកទាំងពីរបានសម្តែងបទពីរជាមួយគ្នា ដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗនេះហើយ ។ 

ឈិន ម៉ានិច្ច បន្ថែមទៀតថា នាង​សុំ​បក​ស្រាយ​ថា​ទំនាក់​​ទំនង ​​មួយ​នេះ​គ្មាន​អ្វី​លើស​ពី​មិត្ត​ភាព​បង​ប្អូន​នោះ​ទេ​ គឺ​ត្រឹម​ជា​ដៃគូ​ច្រៀង​នឹង​គ្នា​ប៉ុណ្ណោះ ៕






 

ដោយ ៖ គន្ធា