CamNews

តារា 

នី រតនា ត្រូវ​បាន​អ្នក​លេង Facebook ប្រកាស​ប្រគល់​រថយន្ត Lexus 330 ជា​កាដូ​ក្រោយ​ទទួល​បាន​ពានរង្វាន់

ភ្នំពេញ៖ ជាការពិតណាស់ថា កាលពីរាត្រីយប់មិញនេះ គឺជារាត្រីមួយដែល មានអារម្មណ៍រំភើបរីករាយក្នុងការទន្ទឹងរង់ចាំអ៊ុតមើលថា តើបេក្ខជនរូបណា ដែលទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ចំនួន១០០លានរៀលពីកម្មវិធី Cambodian idol របស់ស្ថានីយទូរទស្សន៍ហង្សមាស ។ ហើយអ្វីដែលធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ នី រតនា មានការភ្ញាក់ផ្អើលស្ទើរតែស្រក់ទឹកភ្នែកនោះ គឺត្រូវបានពិធីករប្រកាសថា បេក្ខជន នី រតនា ជាម្ចាស់ជ័យលាភី នៅក្នុងរដូវកាលទី១ ការជាប់ជ័យលាភីនេះ បានធ្វើឲ្យអ្នកលេង Facebook ចូលរួមអបអរលោក ដោយលើកឡើងថា ក្រៅពីទទួលបានប្រាក់រង្វាន់នេះ នី រតនា អាចនឹងទទួលបានកាដូ រថយន្តមួយគ្រឿងពីអ្នកគាំទ្រ របស់ខ្លួនថែមទៀតផង ។

រាត្រីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញនេះ កម្មវិធី “Cambodian idol” បានស្វែងរកឃើញម្ចាស់ជ័យលាភី ក្នុងរដូវកាលទី១ហើយគឺបេក្ខជនម្នាក់ក្នុងចំណោម ៣នាក់ គឺលោក នី រតនា ដោយលោកបានទទួលរង្វាន់រួម ជាមួយពានរង្វាន់ ក្នុងកម្មវិធីលំដាប់ពិភពលោក ។ តាមរយៈជ័យលាភនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ លោក នី រតនា ជាច្រើន បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងជ័យលាភីនោះ ។ នៅក្នុងនោះគេសង្កេតឃើញថា មុនពេលដែលកម្មវិធីប្រកាសថា លោក នី រតនា ទទួលបានជ័យលាភីនោះគេឃើញអ្នកគាំទ្ររបស់ នី រតនា ជាច្រើន ដោយខ្លះបាននាំគ្នាបន់ស្រន់ ហើយនៅក្នុងនោះមានម្ចាស់ Account Facebook មួយដែលមានឈ្មោះថា “ Va Seang” និងមានខ្លះទៀតប្រកាសនៅលើ Facebook ថា “ប្រសិនបើ នី រតនា លើកពាន លោកនឹងប្រគល់រថយន្ត Lexus 330 មួយគ្រឿង នេះជាការដូរបន្តិចបន្តួច…” ហើយនៅក្នុងនោះក៏មានសារគាំទ្រជាច្រើន ទៀតផងដែរ ។

តាមរយៈការបង្ហាញសាររបស់ម្ចាស់ Account Facebook ខាងលើនេះ គេនៅមិនទាន់ដឹងថា ជាការពិតឫយ៉ាងណាទេ? មានតែរង់ចាំអ៊ុតមើលទាំងអស់គ្នាថា តើម្ចាស់ជ័យលាភី រូបនេះមានភព្វសំណាង ទទួលបានកាដូរថយន្ត ពីអ្នកគាំទ្ររូបនោះឫយ៉ាងណា? ។

ជាការពិតណាស់មិត្តភាព ស្រលាញ់រាប់អានគ្នា រវាងបេក្ខជនទាំង៣ គឺពិតជាស្រលាញ់រាប់អានគ្នាខ្លាំង បើទោះជាក្នុងចំណោមពួកគេមានម្នាក់( នី រតនា) បានទទួលជ័យលាភី បានប្រាក់រង្វាន់១០០លានដុល្លារ ក៏ដោយតែក្នុងនោះក៏មានបេក្ខជន ម៉ៅ ហាជី ដែលជាបេក្ខជនប្រកួតប្រជែងគ្នានិងជាមិត្តភក្តិរបស់ នី រតនា ក៏បានបង្ហាញពីទឹកចិត្តកីឡាករ ទទួលយកភាពបរាជ័យរបស់ខ្លួន និងជូនពរអ្នកទទួលបានជោគជ័យ ដោយលោកបានសរសេរសារថា “ ការប្រកួតប្រជែង ត្រូវតែមានចាញ់-ឈ្នះ ប៉ុន្តែមិត្តភាពយើងនៅដដែល បងប្អូនមួយថ្ងៃគឺរាប់អានគ្នាមួយជីវិត ” ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Cambodian Idol HMHDTV Live Show Ny ratana