(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ នៅក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ ក្រោមប្រធានបទ «ពេលវេលាដែលត្រូវតបស្នង» ដោយមានការចូលរួមសម្តែង និងបកស្រាយចម្រៀងសម័យដើម នាទសវត្សរ៍ទី៧០ ដោយសិល្បករ សិល្បការិនីចម្រៀងល្បីៗ។ ជាមួយគ្នានេះដែរ ចម្រៀងមួយបទមានចំណង់ជើងថា «នឹកគ្រប់វេលា» ដែលជាសំនៀងដើមរបស់អធិរាជសំឡេងមាស ហើយក៏ជាបទកម្មសិទ្ធិបញ្ញាផងដែរនោះ ត្រូវបានលើកយកមកបកស្រាយដោយម្ចាស់ពាន Cambodian Idols លោក នី រតនា យ៉ាងពិរោះរណ្តំ។
ចង់ដឹងថា «នឹកគ្រប់វេលា» បកស្រាយដោយ នី រតនា ពិតជាពីរោះប៉ុនណានោះ សូមចូលរួមទស្សាជាមួយ ទំព័រកំសាន្ត ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី