CamNews

តារា 

មិននឹកស្មានថា អនាគតស្វាមីសេដ្ឋីនាង Margie ជក់បារីមកយូរឆ្នាំបែបនេះសោះ ទើបប្រឈមនឹងការគ្មានកូន

ថៃ ៖ មុនពេលចូលរោងការនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៧ ខាងមុននេះ តារាសម្តែងថៃ នាង Margie rasri និងអនាគតស្វាមីសេដ្ឋីរបស់នាងគឺ លោក Pok Chirathivat បាននាំគ្នាទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិភាក្សារឿងយកកូន ។ 

នៅក្នុងនោះផងដែរ លោក Pok Chirathivat និយាយថា លោកពិតជាចង់បានកូនខ្លាំងណាស់ ខណៈពេលដែលគ្រូពេទ្យបានប្រាប់ថា លោកនឹងគ្មានកូន ប្រសិនបើលោកនៅតែបន្តបារីជារឿយៗបែបនេះ ។  

គួរបញ្ជាក់ឲ្យដឹងថា អនាគតស្វាមីនាង Margie rasri ចេះជក់បារីអស់រយៈពេលជាង ១២ ទៅ ១៣ ឆ្នាំហើយ ពោលគឺតាំងពីលោកនៅជាយុវវ័យមកម្ល៉េះ ។ លោក Pok Chirathivat បន្តប្រាប់គ្រូពេទ្យថា លោកដឹងថាការជក់បារីវាមិនមែនល្អសម្រាប់សុខភាពទេ ហើយលោកផ្ទាល់ក៏ព្យាយាមផ្តាច់បារីជាច្រើនលើកដែរ ប៉ុន្តែនៅតែធ្វើមិនបាន ៕





ប្រែសម្រួល​ ៖ គន្ធា

ប្រភព​ ៖ sanook


Tags: Margie rasri Pok Chirathivat