ភ្នំពេញ៖ តារាចម្រៀងបែបយុវវ័យ ឱក សុគន្ធកញ្ញា ត្រូវបានមហាជន និងអ្នកគាំទ្រមើលឃើញ
ថា នាងមិនត្រឹមតែ អាចលេចធ្លោរជាងគេផ្នែកសំឡេង និងក្បាច់រាំទេ ថែមទាំងស៊ីដាច់គេ ខាង
ផ្សព្វផ្សាយពាណិជ្ចកម្ម ដែលហាក់មាននាងស្ទើរតែគ្រប់ផ្ទាំង និងវីដេអូផ្សព្វផ្សាយ ពាណិជ្ជកម្មពី
បណ្ដាក្រុមហ៊ុនធំៗនានា។ ជោគជ័យរបស់ ឱក សុគន្ធកញ្ញា ត្រូវមហាជនភាគច្រើនបាននិយាយ
ថា មានចំណែកលោក រ៉េតធី ដូណា ជាអ្នកនិពន្ធបទភ្លេងល្អៗ ឲ្យនាង ទំរាំដណ្ដើមបានទីផ្សារបទ
ចម្រៀង ទាំងស្រុងបែបនេះ ។
កន្លងមកសារព័ត៌មានក្នុងស្រុក បានផ្គូរផ្គង ឱក សុគន្ធកញ្ញា ជាមួយលោក រ៉េតធី ដូណា ថាជាគូ
ស្នេហ៍ ដែលគ្មានការទទួលស្គាល់ពីឱក សុគន្ធកញ្ញាបន្តិចឡើយ សូម្បីម្ដាយរបស់នាង ប្រឆាំង
ដាច់ខាតថា គ្មានទំនាក់ទំនងស្នេហាជាមួយ លោក រ៉េត ធីដូណាឡើយ។ តែសារព័ត៌មាន ពុំបាន
ជឿជាក់លើម្ដាយកូនពីរនាក់នេះឡើយ ចេះតែចេញព័ត៌មានហូរហែ ដែលធ្វើឲ្យ នាង ឱក សុគន្ធ
កញ្ញា សាំទៅនឹងព័ត៌មាន លែងចេញបកស្រាយអ្វីទាំងអស់ ។
ប្រភពចេញពីអ្នកជិតដិតបំផុត របស់នាង ឱក សុគន្ធកញ្ញា តារាចម្រៀងល្បីល្បាញប្រចាំស្រុក
ខ្មែរ បាននិយាយប្រាប់ LookingTODAY ថា ឱក សុគន្ធកញ្ញា គ្មានទំនាក់ទំនងស្នេហាអ្វីទាំងអស់
ជាមួយតន្រ្តីករមាឌធំ លោក រ៉េតធី ដូណា ព្រោះកន្លងមក អ្វីៗចេញមកពីការផ្សំផ្គុំ នៃអ្នកសារ
ព័ត៌មាន មិនមែនជាការពិត សូម្បីតែបន្តិច ។ អ្នកទាំងពីរនេះ រាប់អានគ្នាប្រៀបបីដូចបងប្អូន
បង្កើត តែសម្រាប់លោក រ៉េត ធីដូណា ប្រហែល អាចមានចិត្តស្រឡាញ់លើ ឱក សុគន្ធកញ្ញា
ដែលជាស្រីស្អាត ។ តែសម្រាប់ កញ្ញា វិញគ្មានទាល់តែសោះ ។
គូស្នេហ៍ពិតប្រាកដរបស់ ឱក សុគន្ធកញ្ញា ត្រូវបានគេទម្លាយថា គឺជាកូនប្រុសអ្នកមានទ្រព្យ
សម្បត្តិ ស្ដុកស្ដម្ភម្នាក់ ដែលមានខ្សែស្រឡាយកូនកាត់ចិន វ័យស្របាក់ស្របាលនឹងនាង ឱក
សុគន្ធកញ្ញា ខណៈដែលប្រុសសង្ហាម្នាក់នេះ តែងតែចេញចូលហាងសំអាងការរបស់នាង ជា
ញឹកញាប់។ តែគ្មានអ្នកណាចាប់អារម្មណ៍ថា ជាសង្សាររបស់ ឱក សុគន្ធកញ្ញា នោះទេ ព្រោះ
គេបានចាប់អារម្មណ៍តែលើ លោក ដូណា ប៉ុណ្ណោះ ។ ប្រភពបានបន្តថា ពួកគេស្រឡាញ់គ្នា
តាំងពីដើមឆ្នាំ ២០១១មកម្ល៉េះ តែនាងពូកែលាក់រឿងនេះខ្លាំងណាស់ គ្មានអ្នកណាដឹងនោះទេ។
ជុំវិញព័ត៌មានដ៏រសើបនេះ LookingTODAY មិនអាចទាក់ទងសុំការបំភ្លឺពី ឱក សុគន្ធកញ្ញា បាន
ទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល