CamNews

ភាពយន្ត 

“Mary and the Witch’s Flower ឬ​ ម៉ារី និងផ្កាវេទមន្ត”ដែល​កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត (មានវីដេអូ)

កំសាន្ត ៖ ធ្លាប់តែលឺគេនិយាយអំពីមេធ្មប់ហើយនរណាខ្លះតែងតែស្រមៃចង់មានវេទមន្តពេលនៅពីក្មេងខ្លះ? តើជីវិតរបស់មេធ្មប់នឹងត្រូវជួបនឹងអ្វីខ្លះ?

“ម៉ារីនិងផ្កាវេទមន្ត”ជាខ្សែភាពយន្តដែលនិយាយពីក្មេងស្រីម្នាក់ដែលបានទៅរស់នៅជាមួយអ៊ុំស្រី Charlotte ដោយសារតែឪពុកម្តាយត្រូវទៅធ្វើការនៅឆ្ងាយ។​ ម៉ារីដែលជាក្មេងរពឹសក៏បានដើរទៅក្នុងព្រៃម្នាក់ឯងហើយក៏បានទៅជួបជាមួយកូនឆ្មាចំលែកមួយដែលអាចប្តូរពណ៍ពីខ្មៅទៅប្រផេះ ដោយភាពចង់ដឹងចង់លឺរបស់ម៉ារីនាងក៏បានរត់ទៅតាម ហើយ​ចូលទៅក្នុងព្រៃកាន់តែជ្រៅទៅៗ រហូតទៅជួបជាមួយនឹងផ្កាដ៏ស្រស់ស្អាតមួយដែលមានពណ៍ខៀវនឹងមានពន្លឺចាំងៗ។ ដោយភាពស្រស់ស្អាតរបស់ផ្កានោះ ​ម៉ារីក៏បានលួកដៃទៅបេះវា បន្ទាប់មកក៏មានពន្លឺភ្លឺដ៏ខ្លាំងមួយបញ្ចេញឡើង ហើយក៏មានដើមឈើធំមួយបានដុះចេញពីដីរួមទាំងមានកូនអំបោះចាស់មួយទៀតមកជាមួយផង។ ម៉ារីបានកាន់អំបោះនោះឡើងមក តែក៏បានធ្វើអោយផ្កាវេទមន្តនោះបែកប្រលាក់លើអំបោះនោះ បន្ទាប់មកស្រាប់តែមានពន្លឺភ្លឺដ៏ខ្លាំងបានបញ្ចេញមកម្តងទៀត ​ហើយស្រាប់តែអំបោះតូចនោះចាប់ផ្តើមរីកធំទៅៗ ហើយបាននាំម៉ារីហោះទៅលើយ៉ាងខ្ពស់លើសពពក ។ អំបោះនោះក៏បាននាំនាងទៅកន្លែងមួយដែលជាសកលវិទ្យាល័យមួយដ៏ចំលែក នាងបានឃើញសត្វគ្រប់ប្រភេទដែលត្រូវបានគេចាប់ដាក់ទ្រុងសំរាប់ធ្វើការពិសោធន៍សាកល្បង អំឡុងពេលដែលនៅក្នុងសកលវិទ្យាល័យនោះម៉ារីបានលួចសៀវភៅសំខាន់របស់សាលានោះហើយបានដឹងថាផ្កាដែលនាងបានរកឃើញនោះជាផ្កាមានឈ្មោះថា Fly-by-Night ដែលជាផ្ការីករយះពេល៧ឆ្នាំម្តង និងជាផ្កាដែលមេធ្មប់គ្រប់រូបចង់បាន។ តើនឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៀត?​ តើម៉ារីអាចជួយពពួកសត្វដែលនាងបានឃើញនៅពេលនាងនៅសកលវិទ្យាល័យនោះដែលរឺទេ? ហើយនាងអាចវិលត្រលប់មកផ្ទះវិញទេ?​​ ចម្លើយនឹងត្រូវបានឆ្លើយនៅក្នុងភាពយន្តរឿង "“Mary and the Witch’s Flower ម៉ារី និងផ្កាវេទមន្ត"។
ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕






ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article