CamNews

តារា 

Emma Watson បណ្តើរប្រុសថ្មី បន្ទាប់ពីមិត្តប្រុសចាស់ មិនទាន់បាន ប៉ុន្មានផង

តារាសំដែង អតីតតួស្រី រឿង Harry Potter ធ្លាប់ធ្វើអោយ​ ទស្សនិកជន ភ្ញាក់ផ្អើល ម្តងរួច មកហើយ កាលពី ប៉ុន្មានថ្ងៃមុន​ ដោយប្រកាស ការបែកគ្នា ជាមួយនិង មិត្តប្រុស ដែលជាកូន អ្នកមានស្តុតស្តម្ភ ម្នាក់ ។


ថ្ងៃនេះ Emma បានធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើល សារជាថ្មី ម្តងទៀត ដោយសារ អ្នកប្រម៉ាញ់ រូប បានប្រទះ ឃើញនាង Emma នៅជាមួយនិង បុរសសង្ហា ម្នាក់ ដែលយើងអាច និយាយថា សង្ហារ ជាង សង្សារចាស់ របស់នាងមែន ។ បុរសម្នាក់នោះ ត្រូវបានគេ ស្គាល់ថា ជាកីឡាករ លេងបាល់ អោប ប្រចា មហាវិទ្យាល័យ Oxford ដែលមាន ឈ្មោះថា Matthew Janney ។

គេបានប្រទះ ឃើញ ២​ នាក់នេះ ទៅលំហែកាយ នៅឯឆ្នេរសមុទ្រ ជាមួយនិង កាយវិការដ៏ស្និតស្នាល ដែលគេ សន្មត់ថា Matt ច្បាស់ជា មិត្តប្រុស របស់ Emmat Watson ហើយ ។ ជាក់ស្តែងណាស់ Matt គឺជាមិត្តប្រុស ថ្មីរបស់ Emma ព្រោះថ្មីៗនេះ នាងក៏បាន បញ្ចេញពី អារម្មណ៍ ដែលនាង មានចំពោះ Matt ផងដែរ ហើយនាងក៏ សប្បាយចិត្ត ដែលមាន Matt ជាមិត្តប្រុស ថ្មីរបស់ នាង ៕

 

ប្រែសម្រួល ​៖ លីលី
ប្រភព ៖  mirror


Tags: star actor movie harry potter emma watson