CamNews

ភាពយន្ត 

ឡានរបស់ James Bond ត្រូវបានគេដាក់ដេញថ្លៃ ប្រមាណ ១ លានផោន

ទស្សនិកជន ច្បាស់ជាបានស្គាល់និងដឹងហើយថា រឿងបែបស៊ើបអង្កេតបាញ់ប្រហារ របស់
James Bond 007 តែងតែមាន ប្រើប្រាស់សំភារះ អាវុធទំនើបៗដូចជា ឡានបើកក្នុងទឹក និង
កាំភ្លើងយន្តជាដើម ។ ជាក់ស្តែងនៅក្នុងរឿង James Bond : Spy Who Loved Me មានឡាន
មួយគ្រឿងរបស់ James Bond មានឈ្មោះថា​ Lotus Espirit ដែលជាឡានពិសេស អាចជិះនៅ
ក្រោមទឹកបាន ដូចកាប៉ាល់មុជទឹករបស់ កងទ័ពអាមេរិច ។

Nobody steers it better: 007 submarine car for sale

ថ្មីៗនេះឡាន Lotus Espirit ត្រូវបានបុរសជំនួញជនជាតិអាមេរិចម្នាក់ ដាក់ដេញថ្លៃលក់ បន្ទាប់
ពីដឹងថា ឡាននេះជាឡានម៉ូតនៅក្នុងរឿង James Bond ។ ការដេញថ្លៃក៏បានចាប់ផ្តើម ហើយ
ពេលនេះតំលៃវាត្រូវបានគេដេញពី 65 ម៉ឺនផោន ដល់ ៩៥ ម៉ឺនផោនហើយ ។ ឡាននេះត្រូវគេ
ដាក់តាំងនៅឯខ្លាំងដេញថ្លៃនៅ Battersea ភាគខាងត្បូងទីក្រុង London ។

File photo dated 08/09/13 of RM Auctions assistant Hannah Fairclough with the James Bond submarine car, used in the Spy Who Loved Me, which goes up for sale today. PRESS ASSOCIATION Photo. Issue date: Monday September 9, 2013. The Lotus Esprit, which has never before been offered for sale, is expected to fetch between £650,000 and £950,000. The distinctive-looking vehicle, which is said to be fully operational, was designed for the underwater scene in the 1977 film starring Roger Moore as 007. It will go under the hammer at RM Auctions in Battersea, south London. See PA story SALE Bond. Photo credit should read: Sean Dempsey/PA Wire

ឡាននេះត្រូវបានគេដឹងថា រចនាម៉ូតឡើងក្នុងឆ្នាំ ១៩៧៧ ដើម្បីថតរឿង ។ បន្ទាប់មកក៏ត្រូវបាន
បុរសអ្នកជំនួញអាមេរិចម្នាក់ ទិញយកក្នុងតំលៃប្រមាណ ១០០ ដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ១៩៨៩ ។
ជាច្រើនឆ្នាំមកហើយ លោកមិនដែលដឹងថា ឡាននេះជាឡានរបស់ James Bond ឡើយ រហូត
ទាល់តែក្មេងប្រុសអ្នកជិតខាងរបស់លោកម្នាក់ បានឃើញឡាននេះ ក្នុងហ្ការ៉ាស់ឡានរបស់គាត់
ហើយក៏បានប្រាប់ថា ឡាននេះជាឡានរបស់ James Bond ទើបគាត់យកមកដាក់ ដេញថ្លៃ ៕


ដោយ ៖ លីលី
ប្រភព ៖ mirror 


Tags: movie james bond car lotus espirit entertainment