CamNews

ភាពយន្ត 

Jennifer Lawrence នឹងត្រលប់មកវិញជាតួអង្គឯកនៅក្នុង រឿង Red Sparrow ដែលមានចាក់បញ្ចាំងគ្រប់រោងភាពយន្ត

កំសាន្ត ៖ អ្នកនាង Jennifer Lawrence ដែលអ្នកទាំងអស់គ្នាប្រហែលជាស្គាល់គាត់ច្បាស់ហើយដែលគាត់ធ្លាប់សម្តែងនៅក្នុងរឿងហូលីវូដជាច្រើនដូចជាច្រើន។ ការសម្តែង និង សម្រស់របស់នាងបានធ្វើអោយនាងមានហ្វេនជាច្រើនជុំវិញពិភពលោកហើយ ក៏បានធ្វើអោយនាងបានក្លាយជាតួសម្តែងស្រីដែលរកប្រាក់ចំណួលបានច្រើនជាងគេនៅក្នុងហូលីវូដ។ ចំណែកប្រចាំឆ្នាំ ២០១៨ នេះនាងបានត្រលប់មកសារជាថ្មីជាមួយនឹងរូបរាងថ្មី សម្រស់ក៏កាន់តែស្រស់ស្អាត និង ថ្វីដៃវិញកាន់តែសាហាវជាមួយនឹង រឿង Red Sparrow ដែលនិយាយពីក្មេងស្រីជាច្រើន អ្នកដែលត្រូវបានគេជ្រើសរើសមកធ្វើជាចារនារី ប៉ុន្តែ មុននឹងបានក្លាយជាចារនារី ក្មេងទាំងនោះត្រូវឆ្លងកាត់ការវឹកហាត់ និង ថែទាំសម្រស់យ៉ាងដិតដល់ដើម្បីយកសម្រស់មកធ្វើជាអាវុធសម្រាប់សំរេចបេសកកម្មនីមួយៗ។កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណាចាំមើលថារឿងថ្មីនេះស្នាដៃរបស់អ្នកនាង Jennifer Lawrence កាន់តែសាហាវយ៉ាងណានោះដែល​នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Westec Media Limted 

Tags: Movie Article Red Sparrow