CamNews

តន្រ្តី 

PSY ចេញបទ “Gentleman” ទីផ្សារចំនួន ១១៩ ប្រទេស

យោងតាមប្រភពព័ត៌មាន ពីគេហទំព័ររបស់ ប្រទេសកូរ៉េមួយ បានឲ្យដឹងថា តារាចម្រៀងប្រុស
ដ៏ល្បី PSY ត្រៀមចេញបទចម្រៀងថ្មី ដែលមានចំណងជើងថា “Gentleman” លើទីផ្សារ ចំនួន
១១៩ ប្រទេសព្រមគ្នាតែម្តង។

បទ “Gentleman” នេះនឹងចេញលើទីផ្សារ របស់ប្រទេសកូរ៉េ ខាងត្បូងមុនគេ គឺនៅថ្ងៃទី ១២
មេសា ហើយប្រទេសផ្សេងៗ ទៀតនឹងចរាចរណ៍ លើទីផ្សារនៅថ្ងៃទី ១៣មេសា ដែលត្រូវជា
ថ្ងៃដែល PSY ប្រគំតន្ត្រីមួយដែល មានឈ្មោះថា “Happening” ។ PSY នឹងសម្តែងបទ
“Gentleman”  ក្នុងកម្មវិធីតន្ត្រីនោះ ជាលើកដំបូងតែម្តង៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: psy gentleman entertainment korean singer star