CamNews

តារា 

អីយ៉ាស់! គង់ ចន្ទសី្រមុំ ប្តូរពណ៍សក់ថ្មីទៀតហើយ គួរឲ្យចាប់អារម្មណ៍មែនសម្រាប់មិត្តយុវវ័យ!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីដែលកាន់ជំនួញធំនៅក្នុងដៃទាំងវ័យក្មេង អ្នកនាង គង់ ចន្ទស្រីមុំ ហើយក៏ត្រូវបានគេដឹងថា គឺជាស្រីស្អាត ឆ្លាត និងមានស្វាមីជាមនុស្សល្អគាប់ចិត្តថែមទៀតផង គឺលោក គីម សីហា ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីបាត់បង់កូនដែលមិនទាន់បានឃើញពន្លឺថ្ងៃមក អ្នកនាង គង់ ចន្ទស្រីមុំ ហាក់វិលពីការខូចចិត្តរឿងនេះ ស្រាប់ងាកមកចាប់អារម្មណ៍ជាមួយនិងសុខភាព និងសម្រស់របស់នាងវិញ នឹងធ្វើចិត្តឲ្យសប្បាយរីករាយឡើងវិញ ។ 

ដោយយោងតាមការបង្ហោះរបស់អ្នកនាង គង់ ចន្ទស្រីមុំ បានឲ្យដឹងថា មួយរយៈពេលនាងហាក់បីដូចជាមានចិត្តសប្បាយរីករាយជាថ្មីម្តងទៀតហើយ ក្រោយពីបាត់បង់កូន មិនត្រឹមតែប៉ុណ្ណោះទេ ក្នុង ១ ខែនេះនាងបានប្តូរពណ៍សក់ជាច្រើនដងណាស់មកហើយ ។ ហើយកាលពីម្សិលមិញនេះ តារាសម្តែងស្រីរូបនេះក៏បានបង្ហោះរូបថតដ៏ស្រស់ស្អាតរបស់នាងជាមួយពណ៍សក់ថ្មី ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសមិត្តៗយុវវ័យតែម្តង ។

តោះកុំឲ្យខាតពេលយូរទៅទស្សនាពណ៍សក់ថ្មីរបស់តារាស្រីរូបនេះនៅខាងក្រោមទាំងអស់គ្នា ៕





ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kong chan sreymom