CamNews

តារា 

តារាចម្រៀងប្រុស ប្រេស៊ីលម្នាក់ ត្រូវគេបាញ់ស្លាប់ ពេលកំពុងច្រៀងលើឆាក (Video inside)

តារាចម្រៀងប្រុសជនជាតិប្រេស៊ីល វ័យ ២០ ឆ្នាំម្នាក់គឺលោក Daniel Pellegrine រហ័សនាម
ក្នុងសិល្បៈគឺ MC Daleste ត្រូវបានគេលួចបាញ់សម្លាប់ ពេលដែលគាត់កំពុងតែច្រៀងនៅ
លើឆាកសម្តែង នៅចំពោះមុខ ទស្សនិកជនចូលរួមទស្សនាផ្ទាល់ជាច្រើននាក់ នៅទីក្រុង
Sao Paulo ប្រទេសប្រេស៊ីល កាលពីចុងសប្តាហ៍មុននេះ។

លទ្ធភាពច្រើនខ្មាន់កាំភ្លើង គឺជាអ្នកបាញ់កាំភ្លើងដ៏ជំនាញម្នាក់ ដោយសារតែ គេបាញ់តែ
មួយគ្រាប់ប៉ុណ្ណោះ គឺបានធ្វើឲ្យ MC Daleste ស្លាប់តែម្តង។ ឃាតករម្នាក់នេះ ពិតជាព្រហើន
ខ្លាំងណាស់ ដោយសារតែគេហ៊ានធ្វើសកម្មភាពបាញ់ប្រហារ នៅក្នុងព្រឹត្តិការណ៍សម្តែង
តន្រ្តី ដែលមានមនុស្សម្នាចូលរួមទស្សនា យ៉ាងច្រើនកុះករ។

(រូបភាពថតពីវីដេអូ)

គ្រាប់កាំភ្លើងបានបាញ់ទម្លុះដើមទ្រូងរបស់ MC Daleste ដែលធ្វើឲ្យគាត់ដួលដេកនៅក្នុងថ្លុក
ឈាមលើឆាកសម្តែង ចំណែកឯទស្សនិកជន បានភ្ញាក់ផ្អើល ស្រែកឆោឡោឡើង ធ្វើឲ្យ
ចលាចល ពេញព្រឹត្តិការណ៍នោះតែម្តង។

ទស្សនាវីដេអូខាងក្រោម៖

ដោយ៖ សិលា
ប្រភព៖ afamily


Tags: Brazilian singer shot to death entertainment star