CamNews

តារា 

ប្លែកម៉េស!! នាង Kimberly និង Mark ទៅដើរលេងនៅជប៉ុនជាមួយគ្នា ប៉ុន្តែអត់មាន បង្ហោះរូបជាមួយគ្នាសោះ

តារាថៃ ៖ តារាល្បីៗ ២ ដួង ហើយក៍ជាគូស្នេហ៍ដែលតែងតែផ្អែមល្អែមជាមួយគ្នាមិនថា គ្រប់ពេលដែលពួកគេទៅណាមកណានោះទេ តែងតែបង្ហោះរូបជាមួយគ្នាស្ទើរគ្រប់ពេលវេលា ប៉ុន្តែពេលនេះអ្នកទាំងកំពុងតែធ្វើឲ្យក្រុមអ្នកគាំទ្រ មានចង្វល់យ៉ាងខ្លាំង ។ 

ដោយយោងតាមរូបភាព និងចំណងជើងតាមរយៈគណនី Instagram ផ្ទាល់របស់អ្នកទាំង ២ គឺលោក Mark និងតារាស្រី នាង Kimberly បានដឹកដៃគ្នាទៅលេងប្រទេសជប៉ុនវាមិនមែនជារឿងចម្លែកទេ ប៉ុន្តែអ្វីដែលប្លែកនោះគឺ ជារឿយៗអ្នកទាំង ២ តែងតែបង្ហោះរូបជាលក្ខណៈ Sweet Sweet ប៉ុន្តែលើកនេះអត់មាន បង្ហោះរូបជាមួយគ្នាសោះសូម្បីតែមួយ ពោលគឺបង្ហោះរូបម្នាក់ៗឯងរៀងៗខ្លួន ដូច្នេះហើយទើបធ្វើឲ្យក្រុមអ្នកគាំទ្រមានចម្ងល់យ៉ាងខ្លាំង ។ 

ព្រោះតែកត្តានេះហើយទើបធ្វើឲ្យមាន Fan មួយចំនួនសង្ស័យថា ប្រហែលជាអ្នកទាំង ២ បែកគ្នាទើបមិនបានបង្ហោះរូបជាមួយគ្នាទាល់តែសោះ ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ យើងមិនទាន់បានទទួលនូវព័ត៌មានច្បាស់លាស់ពីសាមីខ្លួន លោក Mark និងតារាស្រី នាង Kimberly នៅឡើយទេ ។ 

ប្រសិនបើមានព័ត៌មាន Update យ៉ាងណានោះ Camnews នឹងបង្ហើបឲ្យអស់លោកបានដឹងបន្តទៀត ៕











ដោយ ៖ គន្ធា


ប្រភព ៖ អិនស្រ្តាក្រាម


Tags: Kimberly Mark prin