CamNews

ប្លែកៗ 

ប្តីអាយុ៩១ឆ្នាំ ប្រពន្ធអាយុ៨៨ឆ្នាំ សម្រេចចិត្តធ្វើអត្តឃាត ព្រោះមិនអាច រស់នៅបែកគ្នា

អង់គ្លេស: ប្តីប្រពន្ធវ័យចំណាស់ មួយគូរស់នៅក្នុងតំបន់ Bournemouth ប្រទេសអង់គ្លេស បាន សម្រេចចិត្តស្លាប់រួមគ្នា ដោយគ្មាននរណាម្នាក់អាច បំបែកពួកគេបានឡើយ។ ប្រភពសារព័ត៌មាន បរទេស មួយបានឲ្យដឹងថា លោក Royston smith អាយុ៩១ឆ្នាំ និងភរិយាឈ្មោះ Glenys អាយុ៨៨ឆ្នាំ បានលោត ចុះតាមបង្អួចកញ្ចក់ធ្វើ អត្តឃាតដោយនិយាយ ថា ពួកគេមិនអាចរស់នៅបែកគ្នា បាន ទេ។

លោកតា Royston និងលោកយាយ Glenys ពួកគាត់មានសុខភាពមិន សូវ ជាល្អឡើយ ដូច្នេះត្រូវ ការអ្នកថែទាំ ហើយ ពេទ្យបានឲ្យពួកគាត់រស់នៅផ្ទះ ដែលមានគិលានុបដ្ឋាយិកា ថែទាំដោយឡែក ពីគ្នា ធ្វើឲ្យលោកតា Royston  និង លោក យាយ Glenys ស្អប់ជីវិតរស់នៅបែកគ្នាបែបនេះ ក៏សម្រេច ចិត្តសម្លាប់ខ្លួន រួមគ្នាតែ ម្តងទើបពួកគាត់អាចរស់ នៅក្នុងភព ជាមួយគ្នាបាន។ ប្តីប្រពន្ធចំណាស់ ទាំងពីរបានសរសេរលិខិត ទុកឲ្យកូនប្រុសមុននឹងសម្លាប់ខ្លួន ដោយលោតតាម បង្អួច បន្ទប់ដេកពី អាគារ ជាន់ទី២មកដី ហើយករណីនេះ ប៉ូលិសក៏កំពុងស៊ើប អង្កេតឲ្យបានច្បាស់លាស់ ផងដែរ ៕

www.lookingtoday.com

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- គេថាជាសត្វជ្រូក តែមានមុខស្រដៀងមនុស្ស បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង
- បត់លុយធ្វើផ្កាកូលាប ចំនួន ៩៩៩ ផ្កា (អស់ប្រាក់ ៣៣០០០ ដុល្លារ) សុំមិត្តស្រីរៀបការ (វីដេអូ)

- ស្រីស្អាតវ័យក្មេងម្នាក់ កាន់បាដាស្វែងរក និងជួលមិត្តប្រុស ដើម្បីដើរលេងក្នុងថ្ងៃក្តីស្រលាញ់


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable strange ប្លែកៗ