CamNews

តារា 

គ្រាន់តែប្តូរពណ៌សក់សោះ Yoona ធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល​ដល់ម្លឹងផង ?

(កូរ៉េ)៖ តារាប្រុសស្រីនៅក្នុងពិភព K-Pop ចំពោះការលេងម៉ូតសក់មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលអ្វីទេ ប៉ុន្តែអ្នកគាំទ្រនៅតែចាប់អារម្មណ៍តារា ក្នុងដូងចិត្តរបស់គេជានិច្ច សម្រាប់ការលេងស្ទីលផ្សេងៗ។

ថ្មីៗនេះ Yoona តារាចម្រៀងស្រីរបស់ Girls’ Generation បានលេងពណ៌សក់ថ្មីដែលមានលក្ខណៈ ងងឹតតែម្តងធ្វើឲ្យអ្នកគាំទ្រ ហាក់ប្លែកអារម្មណ៍ពីពេលដែលពួកគេបានឃើញ ពណ៌សក់ដែលតារាស្រីរូបនេះ ចាប់សម្តែងលើកដំបូង កាលពី១០ឆ្នាំមុន។

មនុស្សជាច្រើននិយាយថា កម្រនឹងមានតារារូបណាត្រឡប់ទៅរកពណ៌សក់ពីធម្មជាតិរបស់ខ្លួនណាស់ ប៉ុន្តែមើលទៅពណ៌សក់ថ្មីរបស់ Yoona ពិត ជាគួរឲ្យភ្ញាក់ផ្អើលមែនដែលតារាកូរ៉េ ដ៏ស្រស់ស្អាតរូបនេះងាកទៅពេញ ចិត្តពណ៌សក់ពីមុនរបស់ខ្លួន វិញធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ដូច ត្រឡប់ទៅរកការសម្តែងរបស់នាង ក្នុងក្រុម Girls’ Generation កាលពី ទសវត្សមុនអីចឹង៕

Yoona's new darker hairstyle.  Source:LittleFawn530

yoona 1

yoona 2

yoona 3

yoona 4

yoona 5

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង