CamNews

តារា 

Yoona តារាស្រីល្បីខាងសម្រស់ ធ្វើឲ្យអ្នកគាំទ្រសរសើរ មិនដាច់ពីមាត់

(កូរ៉េ)៖ Yoona តារាចម្រៀងស្រី ក្នុងក្រុម Girls Generation របស់ SM Entertainmen​t ត្រូវ​បានអ្នកគាំទ្រចាត់ទុកថា ជាតារាស្រីកូរ៉េ ដែលមានសម្រស់ និងដងខ្លួនល្អឥតខ្ចោះ ដែលមើលហើយមិនជិនណាយឡើយ។

ថ្មីៗនេះ រូបភាពរបស់នាង ស្ថិតក្នុងឈុតសម្លៀកបំពាក់ផ្សេងៗ ទោះបីសាមញ្ញក៏មើល​ទៅស្រស់ស្អាត ធ្វើឲ្យក្រុមអ្នកគាំទ្រ​នាង ហៅថា Yoongphrodite ដែលចេញពីឈ្មោះរបស់នាង បូកនឹង Aphrodite។

កាលពីទទួលពាន​រង្វាន់ «MelOn Music Awards» ត្រូវ​បានមហាជនសរសើរ មិនដាច់ពីមាត់​ថា គ្មានតារាស្រីណាលេចធ្លោ​ដូច Yoona ឡើយ ហើយកាលពីថ្ងៃទី១៧ សីហា កន្លងទៅនេះ CJ E&M ក៏បានប្រកាសថា 2016 MAMA នឹងប្រារព្ធឡើង នៅទីតាំងដូចឆ្នាំមុនដែរ​ គឺ Asia World-Expo ធ្វើនៅទីក្រុងហុងកុង ហើយគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២​ខែធ្នូ ឆ្នាំ២០១៦ នេះ ដោយ​មិនដឹងថា នរណាក្លាយជាតារាស្រស់ស្អាត និង​លេចធ្លោក្នុងកម្មវិធីនោះនៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង