CamNews

ភាពយន្ត 

The Avengers - មិនអាចនិយាយអីផ្សេងពីពាក្យអស្ចារ្យនោះទេ

The Avengers ជាប្រភេទរឿង Hero ប្រចាំឆ្នាំ២០១២ របស់អាមេរិក ដែលដឹកនាំដោយលោក
Joss Whedon។ រឿងនេះប្រមូល Super Hero ក្នុងចំណោម Hero ទាំងអស់ ដែលត្រូវ​បាន​
ទស្សនកជនលើទូទាំងពិភពលោកស្រឡាញ់យ៉ាងខ្លាំង មានដូចជា Iron Man ,Thor, Captain
America, Black Widow, Nick Fury, Hawkeye និងHulk ដើម្បីបង្កើត Team មួយ ទប់ស្កាត់នូវ
គំរោងអាក្រក់របស់ប្អូនប្រុសធម៌របស់ Thor។

 

នៅពេល Loki ដែលជាប្អូនធម៌របស់ Thor មកពីពិភព​Asgard ដ៏ឆ្ងាយ គាត់បានលូកចូលស្ថាប័ន
របស់S.H.I.E.L.D (អង្គការរក្សាសន្តិសុខអន្តរជាតិ) ហើយដណ្តើមយក Cosmic Cube ដែលមាន
ឈ្មោះ Tesseract ទទួលនូវប្រភពកម្លាំងគ្មានកំណត់ពីវា។ Loki បំរុងឧបាយកល នាំកងទ័ពបីសាច
ដល់ផែនដីក្នុងបំណង់កាន់កាប់ និងក្លាយមនុស្សទៅជាទាសករ។ Nick Fury នាយករបស់ S.H.I.E.L.D
ខិតខំប្រមួលក្រុមកងទ័ពមួយដែលល្អជាងគេ ដើម្បីការពារសន្តិភាព។ ក៏ប៉ុន្តែ គេត្រូវបញ្ចុះបញ្ចូល
Super Hero ទាំងអស់នេះ សហការគ្នាជាក្រុមមួយ ជំនួសឲ្យការវ៉ាយប្រយុទ្ធដាក់គ្នាវិញ។

ក្នុងរឿងនេះ យើងអាចឃើញថា ស្ទីលរបស់រឿង Hero នេះ គឺតែងតែមានរស់ជាតិកំប្លែង ទោះបីជា
នៅពេលកំពុងវ៉ាយគ្នាយ៉ាងខ្លាំង សាហាវប៉ុណ្ណា គេតែងតែលេងនូវសំដីកាយវិការដ៏គួរឲ្យចង់សើច។

បើតាមប្រភពព័ត៌មានរបស់ Reuter បានឲ្យដឹងថា ខ្សែ​ភាព​យន្ត​ដែល​បំបែក​កំណត់​ត្រា​កាល​ពី
​សប្ដាហ៍​មុន គឺ​រឿង The Avengers នេះនៅ​តែ​បន្ត​ភាព​អស្ចារ្យ​រ​បស់​ខ្លួន ដោយ​​អាច​រក្សា​ដំណែង​
លេខ​មួយនៅ box office ជាមួយ​នឹង​ប្រាក់​ចំណូល​ដ៏​ច្រើន​មិន​ធ្លាប់មាន​ខ្សែ​ភាព​យន្ត​ណា​ធ្វើ​បាន​ ។
ខ្សែ​ភាព​យន្ត​បែប​ superhero នេះ បាន​លក់​សំបុត្រ​ចូលទស្សនាបាន​ដល់ទៅ ១០៣,២លាន​ដុល្លារ
​នៅអាមេរិក និង​កាណាដា​នៅ​សប្ដាហ៍​ទី​ពីរ​របស់​ខ្លួន​នេះ ខណៈ​ដែលប្រាក់​ចំណូល​សរុប​នៅ​ទូទាំង​
ពិភពលោក​វិញ គឺ​បាន​ដល់ទៅ​១ពាន់​លាន​ដុល្លារ​ឯណោះ​។

តាមមតិផ្ទាល់របស់ខ្លួន ខ្ញុំគិតថា ពិតជាគួរឲ្យស្តាយណាស់ ប្រសិនបើអ្នកមិនមានឱកាសមើលរឿង
នេះជាមួយបច្ចេកទេស 3D ល្អ ដែលនាំមកនូវអារម្មណ៍ពិតរូបភាពពិត។ ចំណែកឯ សាច់រឿងមិន
ត្រឹមតែល្អ និង​មានន័យនោះទេ ថែមទាំងគួរឲ្យចង់សើចទៀតផង។ អ្នកសម្តែងសុទ្ធសឹងតែជាតារា
ល្បីៗ តួអង្គសុទ្ធតែជា Hero មានកម្លាំងអស្ចារ្យ។ល។ វាហាក់បីដូចជាអ្វីដែលល្អបំផុត ត្រូវបានប្រមូល
ក្នុងរឿងនេះអស់ទៅហើយ ហើយគេអាចនិយាយថា វាជាភាពយន្តល្អបំផុតប្រចាំឆ្នាំទៀតផង!

ដោយ៖ មិនា


Tags: marvel avengers hero iron man thor captain america