CamNews

ភាពយន្ត 

Iron Man, The Hulk និង Black Widow រួមគ្នាក្នុងរឿងថ្មីមួយតែមិនមែនជារឿង The Avengers ទេ (មានវីដេអូ)

គ្រាន់តែឃើញឈ្មោះ Robert Downey Jr, Mark Ruffalo និង Scarlett Johannson ទស្សនិកជន ច្បាស់ជាគិតដល់ Iron Man, The Hulk និង Black Widow នៅក្នុងរឿង The Avengers បាត់​ទៅហើយ ។ បើបានឃើញពួកគេ ទាំង ៣ នាក់ក្នុង Trailer តែមួយទៀត ទស្សនិកជន ច្បាស់​ជាគិតថារឿង The Avengers តែតាមពិត ពួកគេនៅក្នុងរឿង ថ្មីមួយផ្សេងសោះ ។



រឿងថ្មីដែល មានតួល្បី ៣ នាក់នេះ មានឈ្មោះថា “ Chef “ ដែលជារឿងទាក់ទង និងចុងភៅ​ម្នាក់ដែល បានឈប់ធ្វើការ នៅហាងធំមួយ ដោយសារម្ចាស់ហាង មិនទទួលស្គាល់ ភាពច្នៃ​ប្រឌិត លើម្ហូបរបស់ គាត់ ។ បន្ទាប់ពីចាកចេញពី ហាងនោះ គាត់ក៏បានរកបាន ឡានមួយដើរ​លក់ អាហារចល័យ ជាមួយ និងកូនប្រុស មិត្តភក្តិម្នាក់ និងអតីត ភរិយារបស់គាត់ ។ រឿងនេះ   នឹ​ងដាក់បញ្ចាំងនៅ ខែឧសភាខាង មុខនេះហើយ ៕


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: star,  movie,  actor,  robert downey jr,  iron man,  the hulk,  scarlett johannson,  chef,  movie