ទស្សនិកជន ដែលជាអ្នកគាំទ្រ តួអង្គ Thor ដែលមានអាវុធញញួរ រន្ទះទំងន់យក្ស នឹងភ្ញាក់ផ្អើល ស្រលាញ់កាំងដូចត្រូវ ភ្លើងឆក់ព្រោះថា Marvel ទើបតែប្រកាស អំពីព័ត៌មានមួយ ដ៏ភ្ញាក់ផ្អើល ។
កាលពីថ្ងៃអង្គារ កន្លងទៅនេះ ក្រុមហ៊ុន Marvel ដែលជាក្រុមហ៊ុន ផលិតតួអង្គ Thor នេះឡើង បានធ្វើអោយ ទស្សនិកជនភ្ញាក់ផ្អើល ជាខ្លាំងដោយប្រកាសថា Thor ប្រុសនឹងត្រូវប្តូរតំណែងទៅ តួស្រីវិញម្តង ។ គ្រាន់តែលឺអំពី ដំណឹងនេះភ្លាម ទស្សនិកជន ជាច្រើនបានបញ្ចេញ មតិពេញ អ៊ីន ធើណេតលើ បញ្ហានេះ ដែលមានទាំង វិជ្ជមាននិង អវិជ្ជមាន ។ ខាង Marvel បានបកស្រាយថាវា ជាការសំរេចចិត្ត ផ្លាស់ប្តូរមួយដ៏ធំ ដែលក្រុមហ៊ុនបាន ធ្វើឡើងព្រោះថា បើយើងមើលទៅខាង វិជ្ជមាននោះ Thor ស្រីនឹងបញ្ចេញឥទ្ធិពល អោយទស្សនិកជន ជានារីមានអារម្មណ៍ ថានារីក៏អាច ក្លាយជាអ្នកខ្លះ មួយក្នុងចំណោមបុរសផងដែរ ។ តែវាត្រូវបាន អ្នកគាំទ្រជាច្រើន និយាយថានឹង មិនគាំទ្រនិង គំនិតនេះឡើយ ហើយនឹងមិនទិញ សៀវភៅរឿង ឬចូលមើលភាពយន្ត Thor ស្រីឡើយព្រោះថា Thor គឺជាតួអង្គមួយ ដ៏អស្ចារ្យមិនគួរណា បំផ្លាញតួអង្គនេះ អញ្ចឹងសោះ ។
Marvel ក៏បានបញ្ជាក់ យ៉ាងច្បាស់ផងដែរថា Thor ដែលនឹងគ្រងតំណែង ដោយតួស្រីវិញម្តងនេះ នឹងមិនមែនជា Thor ទីពីរ ឬក៏យើងហៅថា Thor ស្រីឬ Thorita អ្វីឡើយតែ នាងនឹងកាន់ឈ្មោះ Thor នេះតែម្តង ព្រោះថានាង ឡើងកាន់តំណែងជំនួស តួចាស់ ។ យើងនៅមិនទាន់ដឹងថា សាច់ រឿងវាយ៉ាងនោះទេ តែយើងនឹងបានឃើញនាង ជាលើកដំបូងក្នុងសាច់រឿង សៀវភៅរឿងរបស់ Marvel នៅខែតុលា ខាងមុខនេះហើយ ។ ចំណែកភាពយន្តខ្នាតធំ ដែលទាក់ទងនិង ការផ្លាស់ប្តូរ នេះមិនទាន់មានគំរោងនៅឡើយ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ Livewired, mtv