CamNews

តារា 

តារាល្បីៗទាំងប្រុសទាំងស្រី ជាច្រើនរូបដែលជាកូនកតញ្ញូ ចំពោះអ្នកមានគុណ

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី ១២ ខែសីហា តារាល្បីៗជាច្រើននៅក្នុងប្រទេសថៃ បាននាំគ្នាប្រារព្ធពិធីទិវាមាតាពិភពលោក នៅក្នុងប្រទេសរបស់ខ្លួន ហើយថែមទាំងបាននាំគ្នាបង្ហោះរូប និងសារជាច្រើនជូនទៅកាន់អ្នកម្តាយជាទីស្រលាញ់របស់ខ្លួនថែមទៀតផង ។ 

នៅក្នុងចំណោមតារាល្បីៗទាំងអស់នោះ សុទ្ធតែត្រូវបានគេដឹងថា ពួកគេសុទ្ធតែជាអ្នកដែលដឹងគុណ និងជាកូនដែលយកចិត្តទុកដាក់ចំពោះម្តាយហើយ ស្រលាញ់ម្តាយជាទីបំផុត ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងការបង្ហោះរូបទាំងនោះ ត្រូវបានក្រុមអ្នកគាំទ្រជាច្រើនសង្កេតឃើញថា តារាប្រុសស្រីទាំងអស់នោះ បង្ហោះរូបដែលភ្ជាប់មកជាមួយនឹង ចំណងជើងដូចៗគ្នា ដោយនិយាយថា I love you មានន័យថា (ខ្ញុំស្រលាញ់អ្នក) ៕













ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Davika Pancake