កំសាន្ត ៖ ភាពយន្ត "The Girl in the Spider's Web" គឺជាវគ្គបន្តនៃភាពយន្តរបស់អាមេរិកមានចំណងជើងថា "The Girl with the Dragon Tattoo" ដែលត្រូវបានចាក់បញ្ចាំងកាលពីអំឡុងឆ្នាំ 2011។ “The Girl In The Spider’s Web” និយាយអំពីការជំពាក់ជំពិនរបស់ Lisbeth Salander (សម្ដែងដោយម្ចាស់ពានរង្វាន់ Golden Globes នាង Claire Foy) នៅក្នុងវេបសាយចារកម្មឧក្រិដ្ឋជន និងរដ្ធមន្ត្រីពុករលួយ។
បន្ទាប់ពី Lisbeth យល់ព្រមទទួលយកការងារពីភ្នាក់ងារសម្ងាត់ម្នាក់់រួចមក បេសកកម្មគឺ ការពារប្រូក្រាមកុំទ្យូទ័រ និងបុគ្គលតែម្នាក់ក្នុងលោកដែលមានលេងកូតសម្ងាត់សំរាប់បើកប្រូក្រាមនេះបាន។Lisbeth Salander បានសំរាច់ចិត្តសុំជំនួយពីអតិតមិត្តប្រុសជាអ្នកសារព័ត៍មាន Mikael Blomkvist (សម្ដែងដោយលោក Sverrir Gudnason) បន្ទាប់ពីមានខ្មាំងសត្រូវតាមសម្លាប់នាងមិនឈប់ឈរ។ នៅកំឡុងពេលរត់ពីការតាមសំលាប់ នាងបានរកឃើញនៅចម្លើយដែលនាងបានស្ចែងរកជាច្រើនឆ្នាំ។
Lisbeth ត្រូវដោះស្រាយបញ្ហានៅចំពោះមុខ បូករួមទាំងបញ្ហាផ្ទាល់ខ្លួនដែលភ្ជាប់ជាមួយនឹងស្រមោលខ្មៅពីអតីតកាល។ តើនៅពេលចុងក្រោយ Lisbeth ត្រូវធ្វើការសំរេចចិត្តការពារមនុស្សដែលខ្លួនស្រលាញ់ ឬពិភពលោកទាំងមូលរបៀបណា? ចង់ដឹងថា តើការស្វែងរកយុត្តិធម៌របស់ Lisbeth Salander និងទៅជាយ៉ាងណានោះ សូមកុំភ្លេចទៅទស្សនារឿង “The Girl In The Spider’s Web” ដែលនឹងចាប់បញ្ចាំងនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី ៩ វិឆ្ឆិកា នេះតទៅហើយ។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត
អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram
ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited