ភាពយន្ត ៖ សួស្តីប្រិយមិត្ត! យើងខ្ញុំមានសេក្តីសោមនស្សរីករាយក្នុងការជំរាបជូនថានៅថ្ងៃទី ១៩ កញ្ញា ២០១៥ នេះ ក្រុមហ៊ុន Westec Media សហការជាមួយ Platinum Cineplex នឹងរៀបចំ កម្ម វិធីមួយឈ្មោះថា “ជំនួបតារា” ដែល នឹងប្រព្រឹត្ត ទៅ នៅរោងភាពយន្ត Platinum Cineplex ខេត្ត សៀមរាប។អ្នកគាំទ្រនៅខេត្តសៀមរាបទាំងអស់ នឹង មាន ឱកាសជួប សំណេះសំណាល ដោយ ផ្ទាល់ជាមួយ តារាសំដែងប្រុសស្រីនៅទីនោះ ។ គ្រប់គ្នាប្រាកដជា ចង់ចូលរួម ជាមួយព្រឹត្តិការណ៍ នេះជាមិនខាន។ ខ្សែភាពយន្ត Love U 100K នឹងចាក់បញ្ចាំងគ្រប់រោងភាពយន្តក្នុងស្រុកនៅថ្ងៃទី ១៨ កញ្ញា ២០១៥។ តួឯកប្រុសលោក នីវ ឆ័យផុន សំដែងជា ខ្លាវ ជាតួសំដែងដែលធ្លាប់ មានស្នា ដៃក្នុងរឿងភាគនិងខ្សែភាពយន្តជាច្រើន ដែល ធ្លាប់ យក មកបញ្ចាំងនៅកម្ពុជាយើងដូចជា រឿង របួស ចាស់(The Scars) និង Threesomeជាដើម។ ភាពយន្តថ្មី Love U 100K នេះគាត់សំដែងជា បុរសជនបទក្រខ្សត់ ចង់បានកូនក្រមុំអ្នកមានស្តុកស្តម្ភ )ហើយអនាគតឪពុកក្មេក កំណាច ដែល ព្រមលើកកូនស្រី “ថងខ្វាវ” តែមួយគត់ឱ្យខ្លាវក៏បានដែរ ប៉ុន្តែមានលក្ខខណ្ឌមួយ គឺចង់បានបណ្តា ការ10ម៉ឺនបាត!!! ។
កម្មវិធីនេះចូលរួមសហការឧបតម្ភដោយ ស្រាបៀរអង្គរ Chatime និង Smart Axiata.
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធ បណ្តាញសង្គម ដូចជា: www.face - book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បី ទទួល បានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់អាទិត្យ។
ប្រភព ៖ Westec Media Limited