(ម៉ាឌ្រីដ)៖ ក្រុមខ្លាំង FC Barcelona បានបំបែកកំណត់ត្រាថ្មីមួយទៀតលេង៣៥ប្រកួតមិនដែលចាស់រដូវកាលថ្មីឆ្នាំ ២០១៥-២០១៦ តាមរយៈ លត់ម្ចាស់ផ្ទះ Rayo Vallecano ៥-១ យប់មិញទៀតក្នុង La Liga សប្តាហ៍ទី២៧ ជើងទី២ ។
កីឡាករ Lionel Messi បន្តធ្វើបានគ្រាប់បាល់ហ៊ែកទ្រីក (៣គ្រាប់ម្នាក់ឯង) នៅនាទីទី២៣ ៥៣ និង ៧២ ដែលធ្វើឲ្យគ្រាប់បាល់តារាអាហ្សង់ទីន វ័យ២៨ឆ្នាំរូបនេះកើនដល់៣៣គ្រាប់ហើយនារដូវកាលឆ្នាំ២០១៥-២០១៦នេះ ក្រោយពេលដែលមិត្តរួមក្រុមជនជាតិក្រូអាត Ivan Rakitic ធ្វើបាន គ្រាប់បាល់ទី១នៅនាទីទី២២ ដោយម្ចាស់ផ្ទះ Rayo នៅ សល់សមាជិកតែ៩នាក់ប៉ុណ្ណោះចាប់ពីនាទីទី៤២មក ដោយសារធ្វើខុសទទួល កាតក្រហម ។
តែយ៉ាងណាក៏ដោយ Manucho បំបែកពងមាន់ឲ្យម្ចាស់ផ្ទះបាន១គ្រាប់ដែរនៅនាទីទី៥៧ ជាមួយនឹង Luis Suarez ទាល់បាល់ប៉េណាល់ទីនៅនាទី ទី៦៩អត់ចូល នៅមុនពេលកីឡាករខ្សែបម្រើរបស់តួកគី Arda Turan រកបានគ្រាប់ទី៥ នៅនាទីទី៨៦ ធ្វើឲ្យ Barca នាំមុខកំពូលតារាងរហូតដល់ ទៅ៨ពិន្ទុគ្រាដែលតាមពីក្រោយដោយ Atletico Madrid មានតែ៦១ពិន្ទុ ៕