CamNews

តារា 

ទៅក្រៅប្រទេសលើកនេះ នាង Yaya មានមនុស្សពិសេសទៅជាមួយទៀត

ថៃ ៖ យើងសង្កេតឃើញថា នៅពេលដែលមានដំណើរកំសាន្ត ឬទៅបំពេញការងារនៅក្រៅប្រទេសម្តងៗ នាង Yaya Urassaya តែងតែទៅជាមួយនិងបងស្រី ឬអ្នកម្តាយសំណព្វ តែលើកនេះតារាស្រីរូបនេះ ក៏បានទៅជាមួយនិងគូស្នេហ៍ ។ 

កាលពីប៉ុន្មានម៉ោងមុននេះ Nadech Kugimiya និង Yaya Urassaya បានបង្ហោះរូបថតជាគូ នៅក្នុងដំណើរនៅឯក្រៅប្រទេស មើលទៅពិតជាផ្អែមល្អែម ហើយធ្វើឲ្យហ្វេនពេញចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញសង្សារមួយគូនេះចេះចំណាយពេលផ្អែមល្អែមជាមួយគ្នា ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Nadech Kugimiya Yaya Urassaya