CamNews

គ្រោះថ្នាក់ 

អាសូរណាស់! នារី​ម្នាក់​សុខ​ចិត្ត​ឈរ​ធ្វើ​ផ្ទាំង​ស៊ីប​ឲ្យ​គេ​បាញ់ ព្រោះ​តែ​​ចង់​​រក​ប្រាក់​ព្យា​បាល

(ប៉េកាំង)៖ នារីវ័យក្មេងអាយុ២១ឆ្នាំម្នាក់ បរាជ័យក្នុងការស្វែងរកប្រាក់កម្រៃ ដើម្បីជួយព្យាបាលជំងឺ​មហា​រីក​របស់​បង​ស្រី បន្ទាប់​ពី​នាង​​សុខ​ចិត្ត​ប្រគល់​ខ្លួន​ធ្វើ​ជា​ផ្ទាំង​ស៊ីប ឈរ​ឲ្យ​គេ​បាញ់​ព្រួញ​តម្រង់ ព្រោះ​តែ​លុយ $1.50 ក្នុង​មួយ​ព្រួញ​ប៉ុណ្ណោះ​។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងនៅប្រទេសចិន មុនពេលដែលនរណាម្នាក់មាន​ឱកាស​បាញ់​នាង Ji Jianli គឺ​នាង​ត្រូវ​ប៉ូលិស​​នាំ​ចេញ​ពី​ផ្លូវ Wulian ស្ថិតនៅតំបន់ Hangzhou បាត់​ទៅ​ហើយ ព្រោះ​មាន​សាក្សី​ឃើញ​ហេតុ​ការណ៍​ទូរ​ស័ព្ទ​ប្រាប់​ដោយ​សារ​គេ​ឃើញ Jianli ឈរ​ឲ្យ​មនុស្ស​បាញ់​ព្រួញ​លេង​មិន​គិត​ពីគ្រោះថ្នាក់ ព្រោះ​តែ​ចង់​បាន​ប្រាក់​ម្តង ១០យ័ន​នោះ​។

នាង Jianli សារភាពប្រាប់សមត្ថកិច្ចថា នាងចង់រកប្រាក់ខ្លះ ជួយព្យាបាលជំងឺបងស្រីដែលកើតរោគ​ឈាម​ស​ស៊ី​ឈាម​ក្រហម​ព្រោះ​តែ​គ្រួសារ​នាងធ្លាក់ខ្លួនជំពាក់បំណុលគេច្រើនណាស់ តាំង​ពី​បង​ស្រី​ធ្លាក់​ខ្លួន​ឈឺ​រយៈ​ពេល​២-៣​ឆ្នាំ នេះ​មក​ ហើយ​ការ​ចំណាយ​សម្រាប់​ថ្លៃ​ព្យាបាល​ដល់​ទៅ ៥០.០០០​យ័ន​ប្រហែល​នឹង $76,000 ឯណោះ​នៅ​ក្នុង​ផ្ទះ​គឺ​មាន​តែ​នាង និង​ម្តាយ​ទេ​ដែល​ធ្វើ​ការ​រក​ប្រាក់​ផ្គត់​ផ្គង់​គ្រួសារ​៕




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Strange news Ji Jianli