(បរទេស)៖ ស្ត្រីអាយុ២៦ឆ្នាំម្នាក់ រស់នៅទឹកដី Cameroon ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងមានអាការៈឈឺចាប់ ក្នុងពោះនិងក្អួតចង្អោរជាខ្លាំង។ អ្នកជំងឺមិនអាចបរិភោគអ្វីបាន និងមានអាការៈគ្រុនក្តៅ ហើយក៏ចុកត្រគាកខាងស្តាំយ៉ាងខ្លាំង ទើបគ្រូពេទ្យសម្រេចចិត្តឆ្លុះ X-ray មើល ក៏ស្រាប់តែឃើញវត្ថុម្យ៉ាង នៅក្នុងពោះស្ត្រីអ្នកជំងឺ លុះពិនិត្យកាន់តែជិត ក៏ដឹងថានោះជាស្រោមអនាម័យសោះ។
ក្រោយពីព្យាបាលរួច ស្ត្រីអ្នកជំងឺក៏បានធូរស្រាលឡើងវិញ ហើយនាងបានរៀបរាប់ប្រាប់គ្រូពេទ្យថា កាលពី២សប្តាហ៍មុន នាងច្រឡំលេបស្រោមអនាម័យ ពេលប្រើវាជាមួយមិត្តប្រុស ទើបជ្រុលលេបវាចូលពោះ តែពេលនេះនាងជាហើយ បន្ទាប់ពីបានក្រុមគ្រូពេទ្យជួយព្យាបាល និងប្រហែលជា ៥ថ្ងៃក្រោយពីព្យាបាល ទើបស្រោមអនាម័យដាច់ជាកំណាត់ រួចធ្លាក់ក្នុងលាមក៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង