CamNews

តារា 

គំរប់ខួបស្នេហ៍រួចហើយ នាង Kimberly និង Mark Prin​ ស្រាប់តែ....

កំសាន្ត ៖ តារាសម្តែង ២ ដួងគឺនាង Kimberly និងលោក Mark Prin​ គឺជាគូស្នេហ៍ដែលផ្អែមល្អែមជាងគេ នៅក្នុងចំណោមគូស្នេហ៍ដទៃទៀត ក្នុងវិស័យសិល្បៈថៃ ហើយថ្មីៗនេះ អ្នកទាំងពីរទើបតែប្រាថ្នាពិធីគំរប់ខួបស្នេហ៍រយៈពេល ៤ ឆ្នាំ ដែលបានស្រលាញ់គ្នា ។ 

យោងតាមការចុះផ្សាយតាមរយៈគេហទំព័រ daradaily បានឲ្យដឹងថា តួឯកប្រុសស្រីក្នុងរឿង "ស្នេហាអនឡាញ" បានបង្ហោះរូបថតជាមួយនិងសារផ្អែមល្អែមនៅលើគណនីអុិនស្រ្តាក្រាមថែមទៀតផង ។ 

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ខណៈពេលដែលគំរប់ខួបស្នេហ៍រួចហើយ នាង Kimberly និង Mark Prin​ ស្រាប់តែក្រុមហ៊ុនជាច្រើន ធ្វើការទាក់ទងឲ្យថតស្ពត ដើម្បីផ្សព្វផ្សាយផលិតផលថ្មីៗយ៉ាងច្រើន ខុសប្លែកពីធម្មតា ។ 

ទទ្ទឹមនឹងនេះផងដែរ គូស្នេហ៍មួយគូនេះ កាន់តែឆក់យកបេះដូង Fans របស់ខ្លួន ឲ្យកាន់តែស្រលាញ់អ្នកទាំងពីរ ខ្លាំងជាងមុនទៅទៀត ។

គួរបញ្ជាក់ឲ្យដឹងថា ដរាបណានាង Kimberly និង Mark Prin​ កាន់តែបង្ហាញភាពផ្អែមល្អែមរបស់ខ្លួន កាន់តែធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេទាំងពីរ រឹតតែស្រលាញ់ចូលចិត្តកាន់តែខ្លាំងឡើងៗ ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily 


Tags: Kimberly Mark prin