CamNews

តារា 

កូនស្រី Michael Jackson នៅតែចាត់ទុកការស្លាប់របស់ឪពុកជាករណីឃាតកម្ម ខណៈដុកទ័រប្រចាំខ្លួនបដិសេធ

(កូរ៉េ)៖ តារាចម្រៀងប៉ុបដ៏ល្បី Michael Jackson ដែលបានបាត់បង់ជីវិតច្រើនឆ្នាំមកហើយ ប៉ុន្តែមរណភាពរបស់លោកនៅតែស្ថិតក្នុងមន្ទិលសង្ស័យហើយថ្មីៗនេះកូនស្រីរបស់តារាចម្រៀងរូបនេះនិយាយថា នាងជឿថាការស្លាប់របស់ឪពុកគឺជាករណីឃាតកម្ម។

Paris Jackson ចង់ស្វែងរកយុត្តិធម៌ជូនឪពុកដែលបានបាត់បង់ជីវិតតាំង ពីឆ្នាំ២០០៩ មកដោយសារប្រតិកម្មថ្នាំនិងកើតជម្ងឺមហារីកស្បែក ប៉ុន្តែកូនស្រីរូបនេះមិនគិតដូច្នេះឡើយគឺនាងយល់ថាគ្រូពេទ្យជំនិតរបស់ឪពុក ដុកទ័រ Conrad Murray ជាអ្នកធ្វើឲ្យឪពុកនាងស្លាប់យ៉ាងអាថ៌កំបាំងតែក្រោយមានការចោទបែបនេះលោកដុកទ័របានចេញមុខថានឹងជួយ Paris Jackson ដោះស្រាយរឿងនេះដែរ។

អ្វីដែលជាការលើកឡើងរបស់កូនស្រីតារាចម្រៀងប៉ុបដ៏ល្បីរូបនេះធ្វើឲ្យមហាជន ភ្ញាក់ផ្អើលនោះគឺ Paris Jackson បានចែករំលែកពីរបៀបដែលអ្នកចម្រៀងដ៏អាក្រក់ម្នាក់មានអារម្មណ៍ថាខ្លួនកំពុងត្រូវគេព្យាយាមសម្លាប់ហើយនាងក៏ប្រៀប ធៀបខ្លួនឯងថាគេនឹងសម្លាប់នាងនៅថ្ងៃណាមួយអីចឹងដែរ។

ដុកទ័រ Conrad និយាយថា កូនៗរបស់ម៉ៃឃើលកំពុងត្រូវគេបញ្ចុះបញ្ចូលឲ្យស្អប់រូបលោកដែលគេចាត់ទុកថាលោកគឺជាឃាតកឈាមត្រជាក់ទៅវិញហើយដោយសារតែ Paris មានភាពក្មេងខ្ចី ដូច្នេះនាងត្រូវគេពង្វក់ស្មារតីតែលោកមិនទទួលខុសត្រូវចំពោះរឿងនេះទេ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Michael Jackson