(បរទេស)៖ នាង Paris Jackson បានបញ្ចេញនូវរឿងអាថ៌កំបាំងកាលពីនៅជាយុវតីម្នាក់ថា នាងធ្លាប់ខូចចិត្តយ៉ាងខ្លាំងរហូតដល់ថ្នាក់ចង់ធ្វើអត្តឃាតទៀតផង កាលពីអាយុ១៤ឆ្នាំ។
នាង Paris Jackson ជាកូនស្រីរបស់ស្តេចចម្រៀងប៉ុបដ៏ល្បីគឺលោក Michael Jackson ដែលបានបាត់បង់ជីវិតទៅហើយកាលពីឆ្នាំ២០០៩ ដោយសារប្រតិកម្មថ្នាំចាក់ស្បែកឲ្យសហើយការស្លាប់របស់ស្តេចចម្រៀងប៉ុបរូបនេះនៅតែស្ថិតក្នុងមន្ទិលសង្ស័យជាច្រើនដែលអ្នកខ្លះលើកជាមូលហេតុនានាមកដាក់ជាសំអាងពាក់ព័ន្ធនឹងមរណភាពរបស់លោក។
Paris Jackson ពេលនេះមានអាយុ១៨ឆ្នាំហើយនាងក៏ហ៊ានចេញមុខលាត ត្រដាងពីរឿងខ្លួនឯងដែលលាក់ទុកអស់រយៈពេលជាច្រើនឆ្នាំថា កាលដែលនាងចង់សម្លាប់ខ្លួននៅវ័យ១៤ឆ្នាំនោះដោយសារតែមានឃ្លីបវីដេអូវាយប្រ ហារនាងមួយនៅតាមបណ្តាញសង្គមនិងមានអ្នកចូលទៅផ្តល់មតិប្រមាថចំពោះរូបនាងជាច្រើនដែលសឹងតែមិនអាចលុបបានពីអារម្មណ៍ ប៉ុន្តែក្រោយមក នាងក៏បង្កើត Instagram ជាថ្មីដោយមានអ្នកគាំទ្រនាងជួយលើកទឹកចិត្តកុំឲ្យគិតខ្លី។
Paris Jackson ប្រដូចរឿងដែលគេវាយប្រហារនាងទៅនឹងតារាចម្រៀង Justin Bieber ជាមួយនាង Sofia កាលពីពេលថ្មីៗនេះ ដែលរងការនិយាយអាក្រក់ពីមហាជនយ៉ាងចាស់ដៃហើយតារាស្រីរូបនេះហាក់ដូចជាការពារ Justin ថា នាងមិនបន្ទោសទេដែលគេលុប Instagram ចោលក្រោយកើតការវាយប្រហារដោយសង្គ្រាមពាក្យសម្តីយ៉ាងខ្លាំងនោះចៀសវាងរឿងរ៉ាវកាន់តែវែងឆា្ងយទៀត៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង